ការគេងគឺជា ផ្នែកមួយដ៏សំខាន់នៃជីវិត រាងកាយរបស់អ្នកនឹងមានសភាពទ្រុឌទ្រោម និងអស់កម្លាំង ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ វេជ្ជបណ្ឌិត Jose Colon (សហរដ្ឋអាមេរិក) បាននិយាយថា ការភ្ញាក់ពីគេង 4-6 ដង/យប់ គឺជារឿងធម្មតាទាំងស្រុង តែផ្ទុយទៅវិញប្រសិនបើអ្នកក្រោកពីគេងក្នុងពេលតែមួយរាល់យប់ ហើយមានអារម្មណ៍អស់កម្លាំងនៅថ្ងៃបន្ទាប់ ចូរប្រយ័ត្ន ព្រោះវាអាចជាសញ្ញានៃជំងឺThis Is What It Means When You Jerk Awake In the Middle Of The Night

– ការភ្ញាក់ពីគេងចន្លោះម៉ោង 9- 11 យប់ : ជំងឺក្រពេញទីរ៉ូអ៊ីត
នៅពេលដែលមនុស្សដេកលក់ ប្រព័ន្ធ endocrine នៅក្នុងខ្លួននឹងធ្វើឱ្យមានតុល្យភាពឡើងវិញ សរសៃឈាមនឹងកាន់តែសកម្ម ដូច្នេះនៅពេលដែលមានបញ្ហាជាមួយនឹងប្រព័ន្ធភាពស៊ាំ ក្រពេញទីរ៉ូអ៊ីត ក្រពេញ Adrenal ឬការរំលាយអាហារអ្នកនឹងកាន់តែមានការប្រុងប្រយ័ត្នក្នុងអំឡុងពេលនេះ។
ការភ្ញាក់ពីគេងញឹកញាប់ចន្លោះម៉ោង 9 យប់ដល់ម៉ោង 11 យប់ក៏អាចជាសញ្ញាដែលបង្ហាញឲ្យអ្នកដឹងនៃការថប់បារម្ភ និងភាពតានតឹងខ្លាំងពេកនៅពេលថ្ងៃរបស់អ្នក។Is Work Keeping You Awake at Night? | Dr Jenny Brockis

-ចន្លោះម៉ោង 11 យប់ -1ព្រឹក : ជំងឺថង់ទឹកប្រមាត់
ថង់ទឹកប្រមាត់ គឺជាកន្លែងស្តុកទឹកប្រមាត់ដែលលាក់ដោយស្បែក ទឹកប្រមាត់ដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលាយអាហារ ការស្រូប និងបំបែកខ្លាញ់ដែលប្រើប្រាស់ក្នុងពេលថ្ងៃ។
ការភ្ញាក់ពីគេងញឹកញាប់នៅម៉ោង ១១-១ ព្រឹក គឺជាសញ្ញាដែលបង្ហាញនៃបញ្ហាជំងឺថង់ទឹកប្រមាត់ ដែលវាអាចបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់ ឬជំងឺទាក់ទងនឹងទឹកប្រមាត់ជាដើម។Eight Issues Keeping Men Awake At Night, And How To Reclaim A Good Night's  Sleep | HuffPost UK Life

-ចន្លោះម៉ោង 1 -3 ព្រឹក : ជំងឺខូចថ្លើម

នេះគឺជាពេលដែលរាងកាយសម្អាតខ្លួនវា ដោយការយកផលិតផលកាកសំណល់ចេញពីឈាម និងជាលិកា ប្រសិនបើអ្នកឧស្សាហ៍ក្រោកពីម៉ោង 1-3 ព្រឹក នោះប្រហែលជាថ្លើមរបស់អ្នកមានជាតិពុលច្រើនពេកដែលត្រូវការដោះស្រាយ។
ដើម្បីកុំឱ្យខូចថ្លើម អ្នកគួរកាត់បន្ថយជាតិអាល់កុល និងកាហ្វេអ៊ីន ដោយប្ដូរមកជាការផឹកទឹកឱ្យបានច្រើនក្នុងពេលថ្ងៃវិញ ជាងនេះទៅទៀត ថ្លើមក៏អាចរងផលប៉ះពាល់ដោយអាហារចុងក្រោយនៃពេលថ្ងៃដែលអ្នកបានបរិភោគផងដែរ ដូច្នេះហើយនៅពេលល្ងាច អ្នកគួរតែញ៉ាំអាហារស្រាលៗ ហើយព្យាយាមចូលគេងឲ្យបានលឿន ដើម្បីពង្រឹងមុខងារថ្លើមរបស់អ្នកWhat's keeping your stakeholders awake at night? | Training Journal

– ចន្លោះម៉ោង 3-5 ព្រឹក : ជំងឺសួត
សួតគឺជាសរីរាង្គដ៏សំខាន់បំផុត ព្រោះវាមានតួនាទីក្នុងការទទួលខុសត្រូវចំពោះការផ្លាស់ប្តូរឧស្ម័ន ដែលនាំអុកស៊ីសែនពីខ្យល់ចូលទៅក្នុងសរសៃឈាមសួត និងកាបូនឌីអុកស៊ីតចេញពីសរសៃឈាមសួតចេញ។ ប្រសិនបើអ្នកក្រោកពីគេងនៅម៉ោងប្រហែល 3-5 ព្រឹកដោយមានរោគសញ្ញាដូចជា ក្អក កណ្តាស់ និងតឹងច្រមុះ វាអាចបណ្តាលមកពីបញ្ហាសួតរបស់អ្នក។I Lie Awake At Night Even Though I Am Exhausted

– ចន្លោះម៉ោង 5- 6 ព្រឹក : បញ្ហាពោះវៀនធំ

នៅពេលនេះថាមពលនឹងប្រមូលផ្តុំនៅក្នុងពោះវៀនធំ ដើម្បីយកកាកសំណល់ចេញពីរាងកាយ ប្រសិនបើសរីរាង្គនេះមានបញ្ហា អ្នកប្រហែលជាភ្ញាក់ពីគេងជាញឹកញាប់នៅម៉ោង 5-6 ព្រឹក លើសពីនេះទៅទៀត អ្នកអាចជួបប្រទះការទល់លាមក ការឡើងទម្ងន់ ឬភាពចាស់មុនអាយុផងដែរ ។

អត្ថបទដោយ៖ សុផានីត