សហព័ន្ធកីឡាអេឡិចត្រូនិកម្ពុជា បាន​រក​ឃើញ​ក្រុម​តំ​ណាង​កម្ពុជា​ចូល​រួមប្រកួតកីឡាអេឡិចត្រូនិជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ (SEAEF Dota 2 Championship 2021) ហើយ គឺក្រុម Newblood បន្ទាប់ពីក្រុមនេះ ដណ្ដើមបានជើងឯកក្នុងការប្រកួតវិញ្ញាសា Dota 2 ថ្នាក់ជាតិMay be an image of 3 people and indoor

ការប្រកួតចម្រាញ់រកក្រុមខ្លាំងតំណាងជាតិ​ចូល​រួម​ព្រឹត្តិ​ការណ៍​ប្រ​ចាំ​តំ​បន់​ខាង​លើ គឺមាន ១៤ក្រុមចូលរួម ដោយនៅវគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រុមខ្លាំង Newblood បានយកឈ្នះក្រុម Yeaksa ក្នុង​លទ្ធ​ផល​បច្ចេក​ទេស ៣-០ ដើម្បីគ្រងតំណែងជើងឯក និងក្លាយជាក្រុមតំណាង​កម្ពុជា​ចូលរួមព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 តែម្ដង។May be an image of 8 people, people sitting, people standing and indoor

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បាន​វាយ​តម្លៃខ្ពស់ ចំ​ពោះ​ការ​ប្រ​កួត​ជើង​ឯក Dota 2 ថ្នាក់ជាតិ ពិ​សេស​ការ​រៀប​ចំ​កី​ឡា​អេ​ឡិច​ត្រូ​និក​ជើង​ឯក​អា​ស៊ាន​លើក​ដំបូង ក្រោយ​បង្កើតឲ្យមានសហព័ន្ធកីឡា​អេ​ឡិច​ត្រូនិកអាស៊ីអាគ្នេយ៍ ដែលជាការបើកភ្លើងខៀវឲ្យ​កីឡា​អេឡិច​ត្រូ​និក​កម្ពុជា មានឱកាសចូលរួមប្រ​កួត​ប្រ​ជែង​លើ​ឆាក​អន្ដរជាតិកាន់​តែ​ច្រើន ហើយក៏ជាសញ្ញាវិជ្ជមានបញ្ជាក់ពីការរីក​ចម្រើននៃ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និកក្នុងតំបន់ និងនៅកម្ពុជាផងដែរ។May be an image of one or more people and indoor

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ SEAEF Dota 2 Championship 2021 គ្រោងដំណើរការប្រកួតរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែវិច្ឆិកាខាងមុខ ដែលធ្វើឡើងតាមអនឡាញ ដោយមាន ១០ក្រុមតំណាងឲ្យបណ្ដាប្រទេសក្នុងតំបន់អាស៊ានចូលរួម(លើកលែងតែប្រទេសទីម័រខាងកើត) រួមមានកម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងព្រុយណេ ។ ចំពោះប្រាក់រង្វាន់សរុបគឺមាន ៣៥,០០០ដុល្លារឯណោះ៕