បើរាងកាយរបស់អ្នកមានបង្ហាញនូវសញ្ញាទាំង៥ខាងក្រោមនេះ អ្នកមិនត្រូវងូតទឹកបនោះទេ ព្រោះវាអាចបង្ហឲ្យរាងកាយរបស់យើងចុះខ្សោយ នឹងធ្វើឱ្យរាងកាយនឿយហត់កាន់តែងាយស្រួលជាពិសេសអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។

– សម្ពាធឈាមធ្លាក់ចុះ
សីតុណ្ហភាពទឹកខ្ពស់ពេលងូតទឹក នឹងធ្វើឱ្យសរសៃឈាមក្នុងរាងកាយរីកធំ ដូច្នេះ ការងូតទឹកពេលសម្ពាធឈាមធ្លាក់ចុះនឹងធ្វើឱ្យឈាមហូរទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ នឹងអាចបណ្ដាលឲ្យដួលសន្លប់លើសពីនេះ អ្នកដែលមានសម្ពាធឈាមទាប នឹងអ្នកដែលមានជំងឺសរសៃឈាមបេះដូង មិនគួរប្រើទឹកក្តៅត្រាំជើងឡើយ ព្រោះវាអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។Six ways to lower your blood pressure | Ohio State Medical Center

– នៅពេលអ្នកក្តៅខ្លួន
នៅពេលអ្នកក្តៅខ្លួន អ្នកមិនគួរងូតទឹកទេ ព្រោះនៅពេលបែបនេះ សីតុណ្ហភាពរាងកាយរបស់អ្នកឡើងខ្ពស់គួរសម ដែលការងូតទឹកត្រជាក់នៅពេលនេះនឹងធ្វើឱ្យសរសៃឈាមរួមតូច ដែលបណ្ដាលឲ្យអ្នកប្រឈមនឹងជំងឺផ្តាសាយ និងដាច់សរសៃឈាមខួរក្បាល។ ទន្ទឹមនឹងនេះ ការងូតទឹកក្តៅពេលនឿយហត់ធ្វើឱ្យរាងកាយងាយនឹងក្តៅ សរសៃឈាមរីកយ៉ាងងាយនាំឱ្យមានជំងឺខ្សោយបេះដូង។What's considered a fever and when to see a doctor | OSF HealthCare

– បន្ទាប់ពីលេងកីឡា ឬហាត់ប្រាណ
ការងូតទឹកបន្ទាប់ពីការហាត់ប្រាណគឺចាំបាច់ ព្រោះតែវាជួយលាងជម្រះនូវភាពមិនស្អាត ព្រមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាស្រស់ស្រាយ តែទោះយ៉ាងណាក៏ដោយ វាមិនត្រូវបានគេណែនាំឱ្យងូតទឹកភ្លាមៗបន្ទាប់ពីហាត់ប្រាណ ឬលេងកីឡានោះទេ ។ បន្ទាប់ពីការហាត់ប្រាណខ្លាំង រាងកាយបែកញើស សរសៃឈាម និងរន្ធញើសរីកធំ ប្រសិនបើអ្នកងូតទឹកត្រជាក់ សីតុណ្ហភាពរាងកាយនឹងប្រែប្រួលភ្លាមៗ ដែលអាចបង្កឱ្យស្ទះសរសៃឈាម បង្កើតកំណកឈាម ព្រមទាំងនាំឱ្យដាច់សរសៃឈាមខួរក្បាលផងដែរ ។Re-developed Sports Facility Opens - Sport - Newcastle University

ក្រោយពេលហាត់ប្រាណរួច អ្នកគួរប្រើកន្សែងជូតញើសរបស់អ្នកឱ្យស្ងួត អង្គុយ និងសម្រាកប្រហែល 30 នាទី ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយ ចង្វាក់បេះដូង … ហើយបន្ទាប់មកចាំងូតទឹក ដោយនៅពេល ងូតទឹកអ្នកគួរតែប្រើទឹកក្តៅ ។

– ពេលមានអារម្មណ៍វិលមុខ ឬ ស្រវាំងភ្នែក
អាការៈវិលមុខ និងព្រិលភ្នែកអាចជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល នេះគឺជាជំងឺដែលបណ្តាលឱ្យខូចខាតដល់ផ្នែកនៃខួរក្បាល ដែលកើតឡើងភ្លាមៗដោយសារតែការស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល។ នៅពេលនោះ ខួរក្បាលមិនត្រូវបានផ្គត់ផ្គង់នូវបរិមាណចាំបាច់នៃឈាម និងបណ្តាលឱ្យឈឺក្បាល វិលមុខ ស្រវាំងភ្នែក ព្រមទាំងបណ្ដាលឲ្យដួលសន្លប់ និងអាចឈានរហូតទៅដល់ការពិការខួរក្បាលថែមទៀតផង។5 Types of Headaches Explained - Regional Neurological Associates

– បន្ទាប់ពីផឹកស្រា
ទឹកក្តៅអាចពង្រីកសរសៃឈាម បង្កើនល្បឿនចរាចរឈាម និងបញ្ជូនជាតិអាល់កុលពេញសរីរាង្គទាំងអស់របស់អ្នក នៅពេលនោះអ្នកអាចនឹងមានអារម្មណ៍វិលមុខ ស្រាលក្បាល ដែលបណ្ដាលឲ្យដួលសន្លប់ ព្រមទាំងកើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលផងដែរ ។111 Smiling Man Holding Beer Bottle Looking Away Stock Photos, Pictures & Royalty-Free Images - iStockលើសពីនេះទៅទៀត ជាតិអាល់កុលក៏បានរារាំងមុខងារថ្លើម រារាំងការបញ្ចេញ glycogenផងដែរ នៅពេលដែលអ្នកងូតទឹក បរិមាណជាតិគ្លុយកូសដែលប្រើប្រាស់ក្នុងខ្លួនបានកើនឡើង ដោយការងូតទឹកបន្ទាប់ពីផឹកស្រានឹងធ្វើឱ្យជាតិស្ករក្នុងឈាមមិនអាចបំពេញបានទាន់ពេលវេលា ដែលបណ្តាលឱ្យវិលមុខនិងមានភាពទន់ខ្សោយ កាន់តែគ្រោះថ្នាក់ វាក៏អាចបណ្ដាលឲ្យសន្លប់ ដោយសារតែជាតិស្ករក្នុងឈាមថយចុះផងដែរ ។

អត្ថបទដោយ៖ សុផានីត