អត្ថប្រយោជន៍ ៥យ៉ាងដែលនឹកស្មានមិនដល់ ប្រសិនបើអ្នកផឹកទឹកដោះគោមុនពេលចូលគេង ដែលមានមនុស្សជាច្រើនមិនធ្លាប់បានដឹង ។

– កែលម្អគុណភាពនៃការគេង
ទឹកដោះគោមានផ្ទុកសារធាតុ tryptophan និង melatonin ដែលអាចជួយឱ្យអ្នកគេងលក់ស្រួល និងលឿនជាងមុន ដោយសារធាតុ Tryptophan បានដើរតួយ៉ាងសំខាន់ក្នុងការផលិតសារធាតុ serotonin ដែលធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង ជួយឱ្យអ្នកសម្រាក និងដើរតួនាទីមុនគេសម្រាប់ melatonin ផងដែរ។ Melatonin ក៏ជួយគ្រប់គ្រងចង្វាក់ circadian របស់អ្នក ដោយការស្រាវជ្រាវបានបង្ហាញថាថ្នាំគ្រាប់ melatonin និង tryptophan អាចកាត់បន្ថយការថប់អារម្មណ៍និងជំងឺការធ្លាក់ទឹកចិត្តផងដែរ ។What are the benefits of drinking milk before sleeping - lifealth

– បង្កើតចិត្តគំនិតល្អ
ប្រូតេអ៊ីនឡាក់ទិក ដែលមាននៅក្នុងទឹកដោះគោ អាចធ្វើឲ្យរាងកាយស្ងប់ ដោយបន្ថយសម្ពាធឈាម បន្ធូរសាច់ដុំ និងកាត់បន្ថយកម្រិត cortisol ដែលជាអរម៉ូនដែលរាងកាយបញ្ចេញក្នុងពេលមានភាពតានតឹង។ Lactium អាចប៉ះពាល់ដល់អ្នកទទួលខួរក្បាល ដើម្បីជួយគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ។

– បង្កើនសាច់ដុំគ្មានទំងន់
ការផឹកទឹកដោះគោមួយកែវមុនពេលចូលគេង ទំនងជាមិនបណ្តាលឱ្យមានការផ្លាស់ប្តូរធំដុំណាមួយនៅក្នុងទម្ងន់របស់អ្នកនោះទេ ទឹកដោះគោមួយកែវ 240 មីលីលីត្រមិនមែនជាប្រភពកាឡូរីដ៏សំខាន់ដើម្បីបង្កើនការទទួលទានកាឡូរីរបស់អ្នកនោះទេ (ប៉ុន្តែត្រូវប្រាកដថាអ្នកផឹកទឹកដោះគោមានជាតិខ្លាញ់ទាប) លើសពីនេះ ទឹកដោះគោមានផ្ទុកនូវប្រូតេអ៊ីនដែលហៅថា casein និង whey ។ ដោយតាមការសិក្សាជាច្រើនបានបង្ហាញថា ការទទួលទានប្រូតេអ៊ីន casein និង whey នៅពេលល្ងាចអាចបង្កើនម៉ាសសាច់ដុំ។10 Super Benefits of Drinking Milk at Night

– ជួយឱ្យឆ្អឹងមានសុខភាពល្អ
ទឹកដោះគោមានវីតាមីន D ខ្ពស់ ដែលរាងកាយត្រូវការដើម្បីស្រូបយកកាល់ស្យូមដែលត្រូវការសម្រាប់ការបង្កើតឆ្អឹងឱ្យមានសុខភាពល្អ។ដូច្នេះហើយ ទឹកដោះគោអាចជួយឱ្យរាងកាយជាសះស្បើយ និងបំពេញបន្ថែមវីតាមីន D លើសពីនេះ វីតាមីន D អាចទូទាត់ការកើតឡើង និងផលប៉ះពាល់នៃជំងឺជាច្រើនដូចជា ជំងឺពុកឆ្អឹង ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ ។

– ចិញ្ចឹមស្បែក
ការផឹកទឹកដោះគោនៅពេលយប់មានអត្ថប្រយោជន៍ជាច្រើនសម្រាប់ស្បែក ព្រោះតែទឹកដោះគោមានផ្ទុកនូវវីតាមីន B12 ដែលអាចជួយការពារការបាត់បង់ភាពយឺតនៃស្បែក និងកូឡាជែន វីតាមីន A ដែលមាននៅក្នុងទឹកដោះគោអាចជួយបង្កើតកោសិកាថ្មី និងប្រឆាំងជំងឺផ្សេងៗ។Hot milk or Cold milk: Which one is better and more beneficial for health?

+ តើគួរផឹកទឹកដោះគោក្តៅ ឬទឹកដោះគោត្រជាក់?
តាមការសិក្សាភាគច្រើនដែលបានវាយតម្លៃអំពីផលប៉ះពាល់នៃការផឹកទឹកដោះគោលើគុណភាពនៃការគេង គឺគួរប្រើទឹកដោះគោក្តៅ។ ដោយគ្មានការសិក្សាណាមួយបានប្រៀបធៀបឥទ្ធិពលនៃទឹកដោះគោក្ដៅធៀបនឹងទឹកដោះគោត្រជាក់នៅពេលចូលគេងទេ ថ្វីបើទឹកដោះគោក្តៅធ្វើឲ្យមានអារម្មណ៍ធូរស្រាលជាងទឹកដោះគោត្រជាក់ក៏ដោយ។
ការពិសាភេសជ្ជៈក្តៅឧណ្ហៗ ដូចជាទឹកដោះគោ តែ មុនពេលចូលគេង ឬពេលស្ត្រេស គឺជាវិធីបំបាត់ការថប់បារម្ភ និងសម្រាកដ៏ល្អបំផុតមួយ ព្រោះទឹកដោះគោក្តៅមានឥទ្ធិពលស្ងប់ស្ងាត់លើប្រព័ន្ធសរសៃប្រសាទ ហើយអាចមានប្រសិទ្ធភាពការធ្វើអោយអ្នកគេងលក់ស្រួលជាងទឹកដោះគោត្រជាក់ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត នេះបើយោងតាម Health Line ។

អត្ថបទដោយ៖ សុផានីត