– ភេសជ្ជៈអាកុល
ភេសជ្ជៈប្រភេទនេះនឹងរំខានដល់ការប្រែប្រួលអរម៉ូនជាមូលដ្ឋានក្នុងរាងកាយ ផ្លាស់ប្តូរការបញ្ចេញពងអូវុល ប៉ះពាល់ដល់ការមករដូវ ក៏ដូចជាបរិមាណឈាមរដូវ។ ក្រៅពីនេះ ការផឹកស្រាច្រើនពេក អាចនាំឱ្យមានបញ្ហាមករដូវ ប៉ះពាល់ដល់ការបញ្ចេញពងអូវុល និងការបន្តពូជ ព្រមទាំងនាំឱ្យឆាប់អស់រដូវ ដែលការពិសាគ្រឿងស្រវឹងក៏បានធ្វើឱ្យមានការឈឺចាប់ពេលមករដូវកាន់តែធ្ងន់ធ្ងរផងដែរ ។How alcohol affects your oral health - Dental Law Partnership

– សូដា
មនុស្សជាច្រើនប្រាប់គ្នាថា ការផឹកភេសជ្ជៈដែលមានជាតិកាបូន ជួយឱ្យឆាប់បញ្ឈប់ការមករដូវ ប៉ុន្តែតាមពិតទៅ វានឹងធ្វើឱ្យអស់កម្លាំងទៅវិញនោះទេ ។ការទទួលទានភេសជ្ជៈក្នុងថ្ងៃមករដូវនេះ ក៏ធ្វើឱ្យអ្នកឆ្អិតពោះ បាត់បង់ចំណង់អាហារ ដែលនាំឱ្យទទួលបានសារធាតុចិញ្ចឹមសំខាន់ៗមិនគ្រប់គ្រាន់ ធ្វើឱ្យអ្នកងាយធ្លាក់ក្នុងស្ថានភាពអស់កម្លាំង ងងុយគេង ។The Most Popular Styles of Soda Used in Mixed Drinks

– តែបៃតង
ភេសជ្ជៈនេះមានប្រសិទ្ធភាពធ្វើឱ្យស្បែកស្អាត និងការពារភាពចាស់ ប៉ុន្តែក្នុងអំឡុងពេលមករដូវស្ត្រីមិនគួរផឹកវានោះទេ ដែលក្នុងអំឡុងពេលមករដូវ រាងកាយរបស់ស្ត្រីបានបាត់បង់ឈាមយ៉ាងច្រើន ដែលវាធ្វើឱ្យស្ត្រីជារឿយៗទទួលរងពីកង្វះជាតិដែក ហើយតែបៃតងក៏មានផ្ទុកអាស៊ីត tannic រហូតដល់ 30% ដែលជាមូលហេតុនៃកង្វះជាតិដែកដ៏សំខាន់ផងដែរ ។ក្រៅពីនេះ ការផឹកតែបៃតងពេលមករដូវក៏ធ្វើឱ្យតឹងទ្រូង ឈឺពោះ… កាន់តែអាក្រក់ទៅៗ ព្រមទាំងធ្វើឱ្យរាងកាយកាន់តែធ្ងន់ និងអស់កម្លាំង ដូច្នេះ អ្នកគួរឈប់ផឹកតែបៃតងក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះសិន។New Study Shows Drinking Green Tea Linked With A Longer and Healthier Life  - Thailand Medical News

– ទឹកកក
ទឹកត្រជាក់ ឬទឹកកក បានជួយកាត់បន្ថយចរន្តឈាមក្នុងរាងកាយ ដែលបណ្តាលឱ្យមានអាម៉ូញាក់ ដែលមានន័យថាឈាមរដូវមិនអាចចេញមកបាន ងាយធ្វើឱ្យរាងកាយតឹងតែង ចុកពោះ និងមិនស្រួលខ្លួន ។

លើសពីនេះ ទឹកត្រជាក់ឬទឹកកក ក៏ធ្វើឱ្យមាត់ស្បូនកន្ត្រាក់ខ្លាំងដែរ ដូច្នេះវានឹងកាន់តែឈឺចាប់ខ្លាំង។ដូច្នេះហើយ ក្នុងកំឡុងថ្ងៃ “មករដូវ” អ្នកគួរតែនៅឱ្យឆ្ងាយពីភេសជ្ជៈត្រជាក់ ដោយប្ដូរទៅជាការផឹកទឹកក្ដៅវិញដើម្បីទទួលបានសុវត្ថិភាពសម្រាប់រាងកាយ។The Quench Water Experts Explain Why Ice Water Tastes So Good | Quench Water

– ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេអាចធ្វើឲ្យ PMS (រោគសញ្ញាដូចជា តឹងសុដន់ ឈឺត្រគាក និងចុកពោះ )។ ដោយការផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនអំឡុងពេលមករដូវ មិនត្រឹមតែធ្វើឱ្យអ្នកអស់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កើនសម្ពាធឈាម និងចង្វាក់បេះដូង ដែលនាំឱ្យមានការថប់អារម្មណ៍ និងស្ត្រេសថែមទៀតផង ។Drinks With More Caffeine Than Red Bull

+. ជំនួសឱ្យការផឹកទឹកប្រភេទខាងលើ អំឡុងពេលមករដូវ ស្ត្រីគួរតែប្ដូរមកទទួលទានទឹកដូចជា៖
– ទឹកក្ដៅអ៊ុនៗ
– ទឹកដូង
– តែខ្ញី
-និងទឹកសណ្តែកសៀង។

អត្ថបទដោយ៖ សុផានីត