អ្នកដែលមានសម្ពាធឈាមខ្ពស់ ត្រូវយកចិត្តទុកដាក់បន្ថែមលើអាហារ ព្រមទាំងគួរបន្ថែមអាហារណា
ដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូម កាល់ស្យូម នឹង ប៉ូតាស្យូម ។
ខាងក្រោមនេះ គឺជាអាហារ៣ប្រភេទដែលអ្នកមានជំងឺលើសសម្ពាធឈាមគួរទទួលទាន ៖

– បន្លែស្លឹកបៃតង
អាហារដែលសម្បូរទៅដោយជាតិប៉ូតាស្យូម ដែលជួយឱ្យរាងកាយរបស់អ្នកសម្រេចបានសមាមាត្រខ្ពស់នៃ
ប៉ូតាស្យូមទៅសូដ្យូម ក្នុងការជួយបន្សាបជាតិសូដ្យូមនៅក្នុងតម្រងនោមតាមរយៈទឹកនោម ដោយ
ហេតុនេះវាក៏ជួយកាត់បន្ថយសម្ពាធឈាមបានផងដែរ ។

ដែលអាហារសម្បូរជាតិប៉ូតាស្យូម រួមមាន បន្លែស្លឹកបៃតង ដូចជា សាឡាត់ ខាត់ណា បៃតង turnip
បៃតង collard និង spinach ។Vegetables Category

– ផ្លែប៊ឺរី

ផ្លែប៊ឺរីដូចជា ផ្លែប៊្លូបឺរីដែលមានផ្ទុកនូវសារជាតិ flavonoids ជាច្រើន ដែលមានប្រសិទ្ធភាពបញ្ចុះ
សម្ពាធឈាម ព្រមទាំងការពារជំងឺលើសឈាមផងដែរ។
ផ្លែឪឡឹកដែលមានផ្ទុក citrulline ដែលល្អសម្រាប់ការបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម ការពារជំងឺក្រិនសរសៃ
ឈាម និងបញ្ចុះទឹកនោម ជាដើម ដែលល្អសម្រាប់អ្នកដែលមានជំងឺលើសឈាម។berry | Definition, Types, & Examples | Britannica

– ផ្លែបឺរ

វេជ្ជបណ្ឌិតបានធ្វើការណែនាំអ្នកជំងឺលើសឈាម ឱ្យប្រើ beets ដែលមានសារធាតុ nitrates នៅក្នុងឫស
នេះអាចជួយកាត់បន្ថយសម្ពាធឈាមក្នុងរយៈពេល 24 ម៉ោងបានយ៉ាងមានប្រសិទ្ធភាព ។អត្ថប្រយោជន៍នៃផ្លែប័រ – Go Read Me News

+ . អាហារ៣ប្រភេទដែលអ្នកលើសសម្ពាធឈាមគួរចៀសវាង

– អំបិល

ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម ហាមញ៉ាំអំបិលច្រើនជាដាច់ខាត ព្រោះតែជាតិអ៊ីយ៉ុងសូដ្យូម
ដែលមាននៅក្នុងអំបិល នឹងផ្លាស់ប្តូរសម្ពាធ osmotic នៃរាងកាយ ព្រមទាំងបង្កើនសម្ពាធឈាម អ្នក
ជំនាញជឿថាអំបិល គឺជារបស់គ្រោះថ្នាក់មួយក្នុងចំណោមរបស់គ្រោះថ្នាក់ផ្សេងៗទៀត ដែលបង្កើន
សម្ពាធឈាម។ មិនត្រឹមតែកាត់បន្ថយការទទួលទានអំបិលទេ អ្នកជំងឺលើសឈាមក៏គួរញ៉ាំអាហារដែល
មានជាតិសូដ្យូមខ្ពស់តិចដូចជា ផ្លែប៉ោមជាដើមផងដែរ ។Salt: Uses, effects, and sources

– ភេសជ្ជៈដែលមានជាតិអាកុល

ស្រាបៀរ ស្រាផ្លែឈើ និងរបស់មានជាតិអាកុលផ្សេងៗទៀតជាដើម មានរសជាតិខុសៗគ្នា ប៉ុន្តែរឿង
មួយដែលដូចគ្នានោះគឺថា ពួកវាសុទ្ធតែមានជាតិអាល់កុល និងជាតិស្រវឹង ដែលធ្វើឱ្យរលាកសរសៃ
ឈាមមនុស្ស និងនាំឱ្យសម្ពាធឈាមកើនឡើង ។
ទោះបីជាការផឹកស្រាតិចតួចក៏ដោយ ក៏អាចធ្វើឱ្យសម្ពាធឈាមមិនមានស្ថេរភាព សម្រាប់អ្នកដែល
កំពុងប្រើថ្នាំប្រឆាំងនឹងសម្ពាធឈាម ស្រានឹងកាត់បន្ថយឥទ្ធិពលនៃថ្នាំបញ្ចុះសម្ពាធឈាម ដែលអាចធ្វើ
ឲ្យសម្ពាធឈាមកើនឡើងភ្លាមៗផងដែរ ។Alcohol consumption can be harmful: How excessive drinking impacts us

– សាច់សត្វ

សាច់សត្វជាអាហារពេញចិត្តរបស់មនុស្សជាច្រើន ជាពិសេសមនុស្សវ័យក្មេង ទោះជាយ៉ាងណាក៏ដោយ
សាច់សត្វ គឺជាអាហារមួយក្នុងចំណោមអាហារជាច្រើន ដែលបង្កើនសម្ពាធឈាមបានយ៉ាងឆាប់រហ័ស
ផងដែរ ។ សាច់សត្វគឺជាសាច់ដែលមានកូលេស្តេរ៉ុលច្រើន ការទទួលទានសរីរាង្គសត្វច្រើនពេកនឹងធ្វើ
ឱ្យកម្រិតជាតិខ្លាញ់ក្នុងឈាមរបស់រាងកាយកើនឡើង ដែលបង្កជាផលប៉ះពាល់ដល់ចរន្តឈាមរបស់រាង
កាយ ជាពិសេសសម្រាប់អ្នកដែលមានជំងឺលើសសម្ពាធឈាម យកល្អកុំបរិភោគសាច់សត្វច្រើនលើសកម្រិត ។10 Types of Meat: Their Benefits, Concerns, and How to Cook Each - 2021 -  MasterClass

អត្ថបទដោយ ៖ សុផានីត