កាលពីពេលថ្មីនេះៗ Spur បានបណ្តេញលោក Nuno ចេញ ដោយជំនួសវិញ ដោយបុរសជោគជ័យម្នាក់ គឹលោក Antonio Conte។May be an image of 1 person and standing

នៅក្នុងការដឹកនាំប្រកួតដំបូងរបស់លោក Conte កាលពីយប់មិញ បានធ្វើអោយអ្នកគាំទ្រ Spur ពេញចិត្តជាខ្លាំង ដោយត្រឹមតែ ២៨នាទី Spur នាំមុខក្រុម Vitesse ៣-០ នៅក្នុងការប្រកួតនៃក្របខណ្ឌ Europa Conference League។ មុននឹងចប់ ៩០នាទី ក្រុមភ្ញៀវ Vitesse ក៏បានតដៃបាន២គ្រាប់មកវិញផងដែរ។ May be an image of 1 person

អ្វីដែលពិសេសជាងនេះទៅទៀត នៅក្នុងការប្រកួតនេះ មានកាតក្រហមរហូតដល់ទៅ ៣នាក់ ដោយមួយសន្លឹកបានទៅ Spur និង ២សន្លឹកទៀតបានទៅក្រុម Vtiesse។

ឆ្លងកាត់ជ័យជំនះបានជួយអោយ Spur ឈរនៅលេខ២ មាន៧ពិន្ទុ ពីការប្រកួត៤លើកកន្លងទៅ ដោយឈ្នះ២ ចាញ់១ និង ស្មើ១ប្រកួត៕

https://youtu.be/Zv7qEP4ahAQ