ទឹកឃ្មុំគឺជាអាហារដ៏អស្ចារ្យ ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ដោយទឹកឃ្មុំត្រូវបានគេស្គាល់ថាជាអាហារឱសថផងដែរ ដោយសារតែវាមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព។ តើដឹងទេថាមានអ្វីកើតឡើងប្រសិនបើអ្នកញ៉ាំទឹកឃ្មុំជាប្រចាំមុនចូលគេង?Natural Remedies Using Bee Products | BrightHealing.com

-ជួយឲ្យគេងលក់ស្រួល
ទឹកឃ្មុំមានផ្ទុកសារធាតុចិញ្ចឹមហៅថា tryptophan ដែលជាអ័រម៉ូនជួយអ្នកឱ្យសម្រាក និងផ្តល់សញ្ញាដល់រាងកាយរបស់អ្នកថាដល់ពេលចូលគេងហើយ។ទោះបីជារាងកាយរបស់យើងត្រូវការអាស៊ីតអាមីណូនេះក៏ដោយ វាមិនអាចត្រូវបានផលិតដោយធម្មជាតិទេ ហើយយើងអាចទទួលបានវាតាមរយៈអាហារបំប៉នដូចជាទឹកឃ្មុំ។
ពេលខ្លះយើងភ្ញាក់កណ្តាលយប់ រឿងនេះកើតឡើងដោយសារតែក្នុងអំឡុងពេលគេង ខួរក្បាលរបស់យើងត្រូវការសារធាតុម្យ៉ាងហៅថា glycogen ហើយផលិតក្រពេញ Adrenal ដែលមានទីតាំងនៅក្នុងតម្រងនោម ដើម្បីរុញច្រាន adrenaline និង cortisol ដែលការពារអ្នកពីការងងុយគេង។

ជាសំណាងល្អ ដែលទឹកឃ្មុំមានផ្ទុកនូវសារធាតុ glycogen ដូច្នេះការទទួលទានវាមុនពេលចូលគេងនឹងជួយអ្នកឱ្យជៀសផុតពីការរុញច្រានរបស់ adrenaline ដែលធានាបាននូវការគេងលក់ស្រួល។Sleep well so you are awake better - Hindustan Times

-ជួយកាត់បន្ថយសម្ពាធឈាម
សម្ពាធឈាមខ្ពស់ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងហានិភ័យនៃជំងឺបេះដូង ដូច្នេះការរក្សាវាឱ្យនៅកម្រិតមធ្យម និងស្ថិរភាពគឺជាវិធីដ៏ល្អដើម្បីជៀសវាងផលវិបាកនៃបេះដូង។

ដោយទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានបង្ហាញថាជួយកាត់បន្ថយសម្ពាធឈាម ដូច្នេះការទទួលទានទឹកឃ្មុំមួយស្លាបព្រានៅពេលយប់គឺជាវិធីដ៏ល្អក្នុងការបង្ការជំងឺលើសឈាម។9 Effective Strategies and Tricks to Lower Blood Pressure | Gowda

-កាត់បន្ថយកម្រិតទ្រីគ្លីសេរីត
Triglycerides គឺជាប្រភេទខ្លាញ់ដែលមាននៅក្នុងឈាម បើកម្រិតទ្រីគ្លីសេរីតខ្ពស់មានន័យថា វានឹងបង្កជាហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ហើយជាមួយគ្នានេះទឹកឃ្មុំក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះនៃកម្រិតទ្រីគ្លីសេរីដនៅក្នុងខ្លួនផងដែរ ។how to lower triglycerides on Windows PC Download Free - 1.0 -  com.andromo.dev717872.app771447

-ពង្រឹងប្រព័ន្ធភាពស៊ាំ
ដោយទឹកឃ្មុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុប្រឆាំងបាក់តេរី ដែលពង្រឹងប្រព័ន្ធការពាររាងកាយរបស់អ្នក ធ្វើឱ្យអ្នកកាន់តែរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ ដែលបណ្តាលមកពីមេរោគដូចជា បាក់តេរី ផ្សិត និងមេរោគជាច្រើនផ្សេងទៀតផងដែរ ។ប្រព័ន្ធភាពស៊ាំ ជាអ្វី? ហេតុអ្វីវាសំខាន់?

-បន្ថែមពីលើការទទួលទានវាជារៀងរាល់យប់ដើម្បីបង្កើនការការពារធម្មជាតិរបស់អ្នក វាក៏អាចលាបលើមុខរបួសផងដែរ ដើម្បីអោយភ្នាក់ងារប្រឆាំងបាក់តេរីមានប្រសិទ្ធភាព។

-បង្កើនការរំលាយអាហាររបស់អ្នកដោយបង្កើតឥទ្ធិពល thermogenic លើរាងកាយរបស់អ្នក នេះមានន័យថាវាជួយបង្កើនឈាមរត់ដែលបង្កើនសីតុណ្ហភាពរាងកាយរបស់អ្នក ព្រមទាំងជួយដុតជាតិខ្លាញ់ដោយមិនបាច់ប្រឹងប្រែងច្រើន។

-បំបាត់ការក្អក
ទឹកឃ្មុំ គឺជាថ្នាំប្រឆាំងនឹងការរលាកធម្មជាតិ ដូច្នេះការទទួលទានទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗជារៀងរាល់យប់ អាចជួយកាត់បន្ថយអាការរមាស់បំពង់ក និងជៀសវាងការក្អកបាន លើសពីនេះ ទឹកឃ្មុំក៏ជាអង់ទីប៊ីយ៉ូទិកដ៏ល្អ ដែលអាចជួយប្រឆាំងនឹងបាក់តេរីផ្សេងៗនៅក្នុងបំពង់កផងដែរ។ក្អកផងស្លេសផង សាកល្បងវិធីងាយៗ ធ្វើទឹកសឺរ៉ូបែបធម្មជាតិនេះម្តងមើល៎  អាចជួយអ្នកបាន! - Khmerload
-ដើរតួនាទីជាជំនួយការប្រឆាំងភាពចាស់ប្រចាំថ្ងៃ
វិធីសាស្រ្តធម្មជាតិដ៏ល្អបំផុត ដើម្បីបន្ថយភាពចាស់គឺការទទួលទានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាជាផលល្អក្នុងការផ្តល់សំណើមជាមួយនឹងសេរ៉ូមដែលចិញ្ចឹមស្បែករបស់អ្នក ប៉ុន្តែការទទួលទានទឹកឃ្មុំរាល់យប់មុនពេលចូលគេង នឹងជួយអ្នកប្រឆាំងនឹងសញ្ញានៃភាពចាស់ពីខាងក្នុង ធ្វើឱ្យវាក្លាយជា “ជំនួយការ” ដ៏មានឥទ្ធិពល។Parent's Guide to Teen Depression - HelpGuide.org

-ជួយជៀសវាងជំងឺធ្លាក់ទឹកចិត្ត
ទឹកឃ្មុំមានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុគីមីសរីរាង្គ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដោយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មនៅក្នុងកោសិកាខួរក្បាលរបស់អ្នក ប្រសិនបើអ្នកចង់រក្សាសុខភាពផ្លូវចិត្ត នោះការញ៉ាំទឹកឃ្មុំបន្តិចរៀងរាល់យប់នឹងជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។

អត្ថបទដោយ៖ សុផានីត