សុខភាពរបស់យើងជារឿយៗត្រូវបានជះឥទ្ធិពលដោយផ្ទាល់ ដោយទម្លាប់ក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសសព្វថ្ងៃនេះ អត្រានៃជំងឺមិនអាចព្យាបាលបានកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បន្ទាប់ពីការស្រាវជ្រាវអស់រយៈពេលជាយូរមក អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ចំនួនករណីមហារីកនៅក្នុងប្រទេសរបស់យើងកំពុងតែកើនឡើង ដែលវាពាក់ព័ន្ធយ៉ាងខ្លាំងទៅនឹងទម្លាប់នៃការរស់នៅ។ដែលរបៀបរស់នៅប្រកបដោយសុខភាព និងវិទ្យាសាស្រ្ត គឺជាមូលដ្ឋានគ្រឹះដំបូងសម្រាប់រាងកាយដែលមានសុខភាពល្អ និងកម្ចាត់ជំងឺ

ខាងក្រោមនេះគឺជា ទម្លាប់3 យ៉ាងដែលមិនគួរធ្វើពេលព្រឹក & 3 យ៉ាងគួរធ្វើនៅពេលល្ងាច ដែលអ្នករាល់គ្នាគួរដឹងដើម្បីការពារជំងឺ ជាពិសេសជំងឺមហារីក៖

+. ទម្លាប់មិនគួរធ្វើពេលព្រឹក៖
– ជាដំបូង កុំជក់បារីនៅពេលព្រឹក រឿងដំបូងដែលមនុស្សជាច្រើនធ្វើ គឺជក់បារីនៅពេលព្រឹក ដោយពួកគេញៀនបារីខ្លាំង ប៉ុន្តែមនុស្សប្រហែលជាមិនដឹងថាថ្នាំជក់សម្បូរទៅដោយសារធាតុបង្កមហារីក ដែលការជក់បារីយូរអាចបណ្តាលឱ្យកើតមហារីកជាច្រើនប្រភេទ ដូចជាមហារីកសួតជាដើម។8 Best Tips to Quit Smoking for Good | Blog | Loyola Medicine

– កុំពិសាគ្រឿងស្រវឹងនៅពេលព្រឹក

ក្រៅពីការជក់បារី ការសេពគ្រឿងស្រវឹងក៏ជាមូលហេតុនៃជំងឺមហារីកផងដែរ ជាពិសេសសម្រាប់អ្នកផឹកស្រាច្រើនរយៈពេលយូរ ហានិភ័យនៃជំងឺមហារីកក្រពះ មហារីកថ្លើម និងមហារីកលំពែងនឹងកើនឡើងយ៉ាងខ្លាំងផងដែរ ។The Link Between Stress and Alcohol

– ការរំលងអាហារពេលព្រឹក
នេះក៏ព្រោះតែអាហារពេលព្រឹកមានសារៈសំខាន់ណាស់សម្រាប់សុខភាព អាហារពេលព្រឹកមិនត្រឹមតែផ្តល់អាហារូបត្ថម្ភសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារក្រពះទៀតផង ដោយការរំលងអាហារពេលព្រឹកគឺងាយស្រួលក្នុងការឈឺក្រពះខ្លាំងណាស់ ហើយវាថែមទាំងអាចបង្កជាមហារីកក្រពះក្នុងករណីធ្ងន់ធ្ងរផងដែរ។8 Things That Could Happen To Your Body If You Skip Breakfast | TallyPress

+. ទម្លាប់គួរធ្វើនៅពេលល្ងាច
– ញ៉ាំក្នុងកម្រិតល្មម និងញ៉ាំស្រាល កុំញ៉ាំប្រៃ និងអាហារដែលមានអំបិលច្រើន
នៅពេលល្ងាច អ្នកគួរតែញ៉ាំក្នុងកម្រិតមធ្យម ដោយអ្នកត្រូវការញ៉ាំអាហារពេលព្រឹកឲ្យបានពេញលេញ ហើយញ៉ាំអាហារពេលល្ងាចឲ្យសមល្មម បើអ្នកចូលចិត្តញ៉ាំខ្លាញ់ច្រើននៅពេលយប់ គួរតែផ្លាស់ប្តូរទម្លាប់នេះចេញ ព្រោះការរក្សាខ្លាញ់យូរវានឹងងាយបង្កឲ្យទៅជាជំងឺមហារីក។10 Benefits Of Early Bedtime For Your Child | King Of Sleep

-ចូលគេងមុនម៉ោង 10 យប់
មនុស្សគ្រប់រូបពិតជាមិនគួរចូលគេងយប់ជ្រៅនោះទេ ព្រោះការចូលគេងយឺតអាចកាត់បន្ថយភាពស៊ាំបានយ៉ាងងាយ និងបង្កជាជំងឺមហារីកបន្តិចម្តងៗផងដែរ ដូច្នេះហើយ វាជាការសំខាន់ណាស់ដែលត្រូវចូលគេងឱ្យបានឆាប់ និងក្រោកឱ្យបានទាន់ពេលវេលា។The Best Time of Day to Exercise for Metabolic Health - The New York Times

-ធ្វើលំហាត់ប្រាណពេលល្ងាច
ចំនុចនេះ អ្នកត្រូវបន្តធ្វើលំហាត់ប្រាណឱ្យបានច្រើននៅពេលល្ងាច ដើម្បីទទួលបានជីវិតរីករាយ និងមានសុខភាពល្អ ពីការហាត់ប្រាណ។ ចាប់ផ្តើមពីព្រឹកឡើង មនុស្សអាចមមាញឹកជាមួយការងារ ឬកិច្ចការផ្សេងៗ ប៉ុន្តែអ្នកគួរតែឆ្លៀតពេលហាត់ប្រាណខ្លះ ដើម្បីជួយពង្រឹងភាពស៊ាំ និងការពារពីជំងឺមហារីកផ្សេងៗ ។
អត្ថបទដោយ ៖ សុផានីត