នំប៉័ងជាអាហារឆ្ងាញ់ និងងាយស្រួល ប៉ុន្តែប្រសិនបើញ៉ាំជាប្រចាំ វានឹងបង្កគ្រោះថ្នាក់ដល់រាងកាយយ៉ាងខ្លាំង មានមនុស្សជាច្រើនមានទម្លាប់ទទួលទាននំបុ័ងសម្រាប់អាហារពេលព្រឹក សូម្បីតែអាហារថ្ងៃត្រង់ក៏ដោយ តែបើតាមការស្រាវជ្រាវបង្ហាញរបស់គ្រូពេទ្យជំនាញបានបង្ហាញថា ការទទួលទាននំបុ័ងជាប្រចាំអាចនាំឱ្យប៉ះពាល់ដល់សុខភាពដែលមិននឹកស្មានដល់។https://blogger.googleusercontent.com/img/a/AVvXsEiLlrGh0wJKhFKIg5hyyREIKAE7umnFkLuW2fiUzPA9BjAkZ5ueZXZ8KH5V8c_r7tA_PuxWrQRiANpSa2y13WpDEklAcmpkolJTp6oox6JNGtR_t43K5blpTSNZHOY2R7u4Qjdw2WPM5EMvCJgk3kI3_ioEUFcinmk3RymDeyXNoL9m52KMpZUJ4VQQ=s515

-មានហានិភ័យនៃការកើនឡើងកូលេស្តេរ៉ុលក្នុងឈាម

ដោយយោងទៅតាមការសិក្សាអាហារូបត្ថម្ភ បានបង្ហាញថា ម្សៅនំប៉័ងអាចបង្កើនកូឡេស្តេរ៉ុលអាក្រក់មួយប្រភេទដែលទាក់ទងនឹងជំងឺបេះដូង LDL cholesterol ដល់ 60% ក្នុងរយៈពេលប្រហែល 12 សប្តាហ៍ប៉ុណ្ណោះ ។

ដែលមានមនុស្សជាច្រើនតែងតែសន្មត់ថា កូលេស្តេរ៉ុលត្រូវបានផលិតដោយខ្លាញ់ ប៉ុន្តែវាក៏អាចជាស្រូវសាលី និងនំប៉័ងដែលមើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់នោះទេ ដែលយើងអាចប្រើវាជារៀងរាល់ថ្ងៃបាន។Lowering Blood Cholesterol - Your Health

-បណ្តាលឱ្យធាត់ នឹងការឡើងទម្ងន់ដោយមិនបានគ្រប់គ្រង

យោងតាមលោក Boldskyបានឲ្យដឹងថា នំប៉័ងត្រូវបានផលិតចេញពីម្សៅគ្រាប់ធញ្ញជាតិ ដែលរាងកាយរំលាយ និងបំប្លែងទៅជាគ្លុយកូសក្នុងឈាមយ៉ាងឆាប់រហ័ស ដែលវាបានជំរុញឲ្យមានការផលិតអរម៉ូនអាំងស៊ុយលីន ដែលនំប៉័ងមានសន្ទស្សន៍ glycemic ខ្ពស់ជាងបង្អែម នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើងយ៉ាងឆាប់រហ័ស វាក៏អាចធ្លាក់ចុះយ៉ាងឆាប់រហ័សផងដែរ ដែលរាងកាយចូលទៅក្នុងស្ថានភាពនៃភាពអត់ឃ្លាន។
ប្រសិនបើអ្នកបន្តបំពេញក្រពះរបស់អ្នកដោយនំប៉័ង វដ្តនេះនឹងបន្តនាំទៅរកការធាត់ និងការឡើងទម្ងន់ដែលមិនអាចគ្រប់គ្រងបាន។5 Reasons Why Men Suddenly Gain Weight

-អាចបណ្តាលឱ្យអស់កម្លាំង

នំប៉័ងខ្លះមានប្រូតេអ៊ីនកែប្រែហ្សែន ដែលបណ្តាលឱ្យមានរោគសញ្ញានៃភាពអស់កម្លាំង និងលើសទម្ងន់។
បើតាមអ្នកស្រាវជ្រាវផ្នែកអាហារូបត្ថម្ភបាននិយាយថា ការប្រើប្រាស់នំបុ័ងពណ៌សជាទៀងទាត់នាំឱ្យខ្វះជាតិសរសៃក្នុងរាងកាយ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ដំណើរការធម្មតារបស់ខួរក្បាលថែមទៀតផង ។How Jobseekers Can Overcome 'The Great Disconnect'

-ការកើនឡើងហានិភ័យនៃជំងឺតម្រងនោម

ដោយនំប៉័ងច្រើនតែផ្ទុកអំបិលមួយចំនួន ជាពិសេសប្រភេទនំបុ័ងមួយចំនួនដូចជា ហាំប៊ឺហ្គឺ ភីហ្សា ឬ សាំងវ៉ិច ជាដើម…. ដែលការទទួលទានអាហារទាំងនេះ មានន័យថា អ្នកកំពុងតែផ្ទុកអំបិលច្រើនលើសលប់នៅក្នុងខ្លួន ដែលមិនអនុញ្ញាត។នៅពេលតម្រងនោមជួបបញ្ហាធ្វើឱ្យមានផលវិបាកមួយចំនួន  តែក៏មានវិធីធម្មជាតិដើម្បីការពារ ​និងព្យាបាលបានផងដែរ - Khmerload

-រំខានដល់ការស្រូបយកសារធាតុចិញ្ចឹម

នំប៉័ងមិនត្រឹមតែមានផ្ទុកនូវសារធាតុចិញ្ចឹមទាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការស្រូបយកសារធាតុពីអាហារផ្សេងៗថែមទៀតផង ដោយអាស៊ីត phytic ដែលមាននៅក្នុងស្រូវសាលី នឹងរារាំងសារធាតុរ៉ែដូចជា ដែក ស័ង្កសី និងកាល់ស្យូមពីការស្រូបយកដោយរាងកាយ ព្រោះនៅពេលដែលអាស៊ីត phytic មានប្រតិកម្មជាមួយពួកវា វានឹងបង្កើតជាប្រតិកម្មគីមីដែលមិនបង្កើតសារធាតុចិញ្ចឹម។
ទន្ទឹមនឹងនេះដែរ gluten ក៏បានបំផ្លាញស្រទាប់ពោះវៀនរបស់អ្នកផងដែរ ដែលធ្វើឱ្យការស្រូបយកសារធាតុចិញ្ចឹមលែងមានប្រសិទ្ធភាព។តើការរំលាយអាហារកើតឡើងនៅក្នុងខ្លួនយើងយ៉ាងដូចម្តេច?  វិធីធ្វើឱ្យមេតាប៉ូលីសធម្មតានៅក្នុងរាងកាយ

យោងទៅតាមការណែនាំរបស់អ្នកអាហារូបត្ថម្ភបានបង្ហាញឲ្យដឹងថា សូមកុំបំពាន ហើយចាត់ទុកវាជាអាហារដែលអ្នកធ្លាប់ទទួលទានសម្រាប់ “អាហារពេលព្រឹក” របស់អ្នក ប្រសិនបើមិនមានអាហារផ្សេងទៀតដូចជាសាច់ និងបន្លែ ឬទឹកដោះគោ ដើម្បីធានាឱ្យបានពេញលេញនូវអាហារូបត្ថម្ភ និងថាមពលសម្រាប់រាងកាយអ្នកនោះទេ ។

អត្ថបទដោយ៖ សុផានីត