គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានចេញលិខិតការអនុញ្ញាតឲ្យទស្សនិជនចូលរួមទស្សនាការប្រកួត ដោយកំណត់ចំនួនពាក់កណ្តាល (៥០%) នៃចំនួនកៅអីអង្គុយសរុបក្នុងកីឡដ្ឋានរបស់ក្លិបបាល់ទាត់នានា សម្រាប់ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានរង្វាន់ លីគកំពូលកម្ពុជា ឆ្នាំ២០២១។សហព័ន្ធបាល់ទាត់កំពុងស្នើទៅរាជរដ្ឋាភិបាល ក្រោយ FIFA អនុញ្ញាតឲ្យកម្ពុជា អាចលក់សំបុត្រត្រឹមតែមួយប្រកួតទៀតប៉ុណ្ណោះ - The Plus News

ការអនុញ្ញាតនេះត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសបើកដំណើរការឡើងវិញនូវគ្រប់វិស័យទាំងអស់ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
បើទោះបីជាការអនុញ្ញាតឲ្យចូលរួមទស្សនាដោយផ្ទាល់នូវចំនួន៥០%នៃកៅអីសរុបរបស់កីឡដ្ឋាននីមួយៗវិញក្តី ក៏គណៈកម្មការរៀបចំការប្រកួតនេះតម្រូវឲ្យអ្នកចូលរួមនានាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវិធានការ សុខាភិបាល ដោយមានខ្លឹមសារលម្អិត ភ្ជាប់មកជាមួយនូវលិខិតផ្លូវការជូនដូចខាងក្រោម៖May be an image of textNo photo description available.