កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា បានឈ្នះមេដាយមាស ៣វិញ្ញាសា និងមេដាយប្រាក់២វិញ្ញាសា នៅក្នុងការប្រកួតកីឡាយុទ្ធគុនចម្រុះពិភពលោក (the 2021 international martial arts contest) តាមប្រព័ន្ធអនឡាញ ដែលបានបញ្ចប់នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ។May be an image of one or more people and text
លទ្ធផលទទួលបាន ក្នុងការប្រកួត the 2021 International Martial Arts Contest នេះរួមមាន៖ ១-មេដាយមាស លើវិញ្ញាសា ទ្វារមេគុនដៃ កីឡាការិនី យស់ សញ្ចនា។ ២-មេដាយមាស លើវិញ្ញាសា មេគុនដៃគូ កីឡាករ ធួន ណារ៉ាក់ និង វ៉ន សុខស្រីពិសិដ្ឋ។ ៣-មេដាយមាស លើវិញ្ញាសាជាក្រុម ដោយកីឡាករ គឹម ទិត្យសុវឌ្ឍន: កីឡាករ រុន សាលីត កីឡាករ ពន្លឺ ពេជ្រមរកត កីឡាករ អោក រិទ្ធានី កីឡាករ ព្រំ ពេញពិសាល កីឡាករ ឈើន វណ្ណរិទ្ធ កីឡាការិនី យស់ សញ្ចនា និងកីឡាការិនី ភិរម្យ មន្នីរ័ត្ន។ ៤-មេដាយប្រាក់ លើវិញ្ញាសាទ្វារមេគុនដៃបុរស គឺកីឡាករ ពេជ្រ ពន្លឺ។ ៥-មេដាយប្រាក់ កីឡាការិនី ស៊ិន សៀវស៊ាន កីឡាករ អៃ សំអ៊ុន លើវិញ្ញាសា សមយុទ្ធដៃគូ។May be an image of text that says 'WMC TV LIVE inal 20 ONLINE MARTIALAATS 21 WERLD MASTERSHIPS CAM 2 CAM-A TEAM PHI 3 PHI-A TEAM UZB 751 UZB-A TEAM SIN 726 5 SIN-A TEAM UZB 714 6 UZB-B TEAM KOR 699 KOR-A TEAM IND 692 IND-A TEAM #SPORTSLIVEINPEACE 678'
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា មានប្រសាសន៍ថា ការប្រកួតយុទ្ធគុនចម្រុះពិភពលោក តាមប្រព័ន្ធអនឡាញ ក្រោមការរៀបចំរបស់ស្ថាប័នយុទ្ធគុនចម្រុះពិភពលោក (WoMAU) ដែលព្រឹត្តិការណ៍នេះតែងតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅសាធារណរដ្ឋកូរ៉េ ដោយកីឡាករ កីឡាការិនី បានទៅចូលរួមនៅទីតាំងប្រកួតផ្ទាល់។ រីឯឆ្នាំនេះដោយសារវិបត្តិជំងឺកូវីដ-១៩ ការរឿចំការប្រកួត គឺធ្វើឡើងតាមអនឡាញ។ កាលពីប៉ុន្មានឆ្នាំមុន កម្ពុជាធ្លាប់ឈ្នះមេដាយមាស ម្តងហើយៗនៅឆ្នាំ២០២១នេះ កម្ពុជាយើងឈ្នះមេដាយមាសជាថ្មីម្តងទៀត ដែលនេះជាកិត្តិយសដ៏ធំធេងសម្រាប់គុនល្បុក្កតោកម្ពុជា។May be an image of text
«ជាមួយគ្នានេះ ការឈ្នះមេដាយនេះក៏ជាកិត្តិយសក្នុងការផ្សព្វផ្សាយគុនល្បុក្កតោទៅកាន់ពិភពលោកផងដែរ ដោយកម្ពុជាតែងតែជំរុញការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយជាអន្តរជាតិ។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កំពុងខិតខំប្រឹងប្រែង ក្រោមការដឹករបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដែលកំពុងប្រឹងប្រែងយ៉ាងសកម្មជាមួយអន្តរជាតិ ប្រកបដោយស្មារតីមុះមុត ការយកចិត្តទុកដាក់ខ្ពស់ ហើយតាមរយៈលទ្ធផលនេះ ក៏បានបង្ហាញពីការខិតខំរបស់ថ្នាក់ដឹកនាំ ជាពិសេសគឺការចង្អុលបង្ហាញពីគោលដៅដ៏ត្រឹមត្រូវរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕May be an image of text
ប្រភព: CAMBODIA SEA GAMES 2023