ស្បូនគឺជាតំបន់ដ៏សំខាន់បំផុតរបស់ស្ត្រី ដោយវាគឺជាផ្នែកដែលទទួលខុសត្រូវចំពោះការបន្តពូជនិងការចិញ្ចឹមបីបាច់របស់ទារក ដោយសារតែបែបនេះហើយ ទើបស្បូនមានភាពងាយរងគ្រោះ និងមានជាតិពុល
ជាច្រើន នេះមិនត្រឹមតែបង្កឱ្យមានជំងឺប៉ុណ្ណោះទេថែមទាំងមានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ស្ត្រីទៀតផង ។ ប្រសិនបើអ្នកសង្កេតឃើញថាមានតំបន់ ២ នៅលើដងខ្លួនរបស់អ្នកដែលមានសភាព
ឡើងខ្មៅខុសពីធម្មតា វាជាសញ្ញាដែលបង្ហាញឲ្យដឹងអំពីគ្រោះថ្នាក់នៃសុខភាពរបស់អ្នក ដែលអ្នកគួរតែទៅជួបគ្រូពេទ្យជាបន្ទាន់ ។ជំងឺមហារីកមាត់ស្បូនសម្លាប់ស្ត្រីនៅកម្ពុជាច្រើនជាងគេបំផុត - Lotus Broadcasting Services

+ តំបន់ក្រលៀនខ្មៅ
ក្រលៀនជាតំបន់លាក់បាំងមួយនៅលើដងខ្លួនមនុស្សស្រី ដូច្នេះជារឿយៗវាត្រូវបានគេមើលរំលងលើអនាម័យដែលវាមានទីតាំងស្ថិតនៅជិតស្បូន ដូច្នេះនៅពេលសរីរាង្គនេះប្រមូលផ្តុំនូវជាតិពុល និងកាកសំណល់មួយចំនួនធំដែលមិនត្រូវបានគេកំចាត់ចោលទាន់ពេលវេលា វានឹងធ្វើឱ្យតំបន់ក្រលៀនឡើងខ្មៅបានយ៉ាងងាយស្រួល។ ដូច្នេះសូមយកចិត្តទុកដាក់នៅពេលដែលតំបន់ក្រលៀនបញ្ចេញសញ្ញាទាំងនេះដើម្បីរកវិធីដោះស្រាយភ្លាមៗ អ្នកអាចសម្អាតតំបន់ក្រលៀនឬម៉ាស្សាដោយយកចិត្តទុកដាក់ ដើម្បីជួយពន្លឿនជាតិពុលចេញ ដែលការធ្វើបែបនេះគឺអាចធ្វើឱ្យការរំលាយអាហារស្បូនប្រសើរឡើង។រោគសញ្ញាទាំង៩ បង្ហាញថាក្រលៀនរបស់អ្នកមានបញ្ហាមិនល្អ - Khmer Breaking News

+ បបូរមាត់ខ្មៅ
បន្ថែមពីលើក្រលៀន បបូរមាត់ក៏ជាទីតាំងមួយដែលអាចជួយអ្នកឱ្យដឹងថា សុខភាពស្បូនរបស់អ្នកមានសុខភាពល្អឬមិនល្អផងដែរ ។ ប្រសិនបើបបូរមាត់អ្នក មានពណ៌ផ្កាឈូកនិងភ្លឺចែងចាំងអ្នកមិនចាំបាច់ព្រួយបារម្ភអំពីសុខភាពរបស់អ្នកឡើយ។ ប៉ុន្តែនៅពេលដែលអ្នកឃើញបបូរមាត់ប្រែទៅជាខ្មៅ ខ្វះសំណើម និងមានសភាពជាំងងឹត នោះជាសញ្ញាដែលបង្ហាញឲ្យអ្នកមើលឃើញថា អ្នកត្រូវយកចិត្តទុកដាក់ចំពោះសុខភាពអ្នក ព្រោះនេះគឺជាពេលដែលស្បូនពោរពេញទៅដោយជាតិពុល ហើយវាដល់ពេលដែលអ្នកត្រូវបន្សាបជាតិពុលក្នុងស្បូនរបស់អ្នកហើយ។

កុំឲ្យបបូរមាត់ខ្មៅ​ បន្ថយសម្រស់អ្នកតទៅទៀត!

ដូច្នេះតើស្ត្រីគួរធ្វើអ្វីខ្លះដើម្បីរក្សាស្បូនឱ្យស្អាតនិងមានសុខភាពល្អ?
– ធ្វើឱ្យរាងកាយក្តៅក្នុងពេលគេង
– យកចិត្តទុកដាក់សម្អាតតំបន់ពិសេស ពេញមួយថ្ងៃជាពិសេសកំឡុងពេលមករដូវ
– ត្រាំជើងរបស់អ្នកមុនពេលចូលគេង
– រក្សារបបអាហារបែបវិទ្យាសាស្ត្រ បន្ថែមបន្លែបៃតងនិងផ្លែឈើឱ្យបានច្រើន
– ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដើម្បីបង្កើនសុខភាពរាងកាយ
– ទៅធ្វើការពិនិត្យរោគស្ត្រីឱ្យបានទៀងទាត់ (រៀងរាល់ ៦ ខែម្តង) ។

អត្ថបទដោយ៖ សុផានីត