“ការញ៉ាំអាហារបន្ទាប់ពីម៉ោង 6 ល្ងាចនឹងធ្វើឱ្យអ្នកធាត់” គឺជាប្រយោគបុរាណសម្រាប់អ្នកតមអាហារជាពិសេសស្ត្រី ដែលគិតគូរពីសុខភាពខ្លួនឯង ដោយថ្ងៃនេះយើងនឹងដឹងហើយថា តើការញ៉ាំអាហារពេលយប់ពិតជាធ្វើឱ្យអ្នកធាត់មែនឬទេ?

+ ការញ៉ាំអាហារពេលយប់មិនបានធ្វើឱ្យអ្នកធាត់នោះទេ
ពិតណាស់ ការញ៉ាំអាហារពេលយប់ ឬញ៉ាំក្រោយម៉ោង៦ល្ងាច មិនបណ្ដាលឲ្យឡើងទម្ងន់ឡើយ ការញ៉ាំអាហារពេលយប់ដែលធ្វើឲ្យឡើងទម្ងន់ វាមិនអាស្រ័យលើ “ពេលវេលា”នោះទេ ប៉ុន្តែវាអាស្រ័យនៅលើ “បរិមាណ” នៃអាហារដែលអ្នកកំពុងតែទទួលទានចូលទៅក្នុងមាត់របស់អ្នកទៅវិញទេ។Late Night Eating and Your Heart - Cleveland HeartLab, Inc.

លទ្ធផលនៃការសិក្សាជាច្រើនបានរកឃើញថា ប្រព័ន្ធគ្រប់គ្រងអាហាររបស់រាងកាយយើងនៅពេលយប់មិនខុសពីការរំលាយអាហារពេលថ្ងៃនោះទេ ដោយសារតែរាងកាយរបស់យើងត្រូវការកាឡូរីជាប់លាប់ពេញមួយថ្ងៃ ដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយ និងជួសជុលផ្នែកដែលពាក់រួចហើយ។

ចុះហេតុអ្វីបានជាញ៉ាំយប់ជ្រៅនៅតែធាត់?
មានមនុស្សជាច្រើនប្រហែលជានៅតែឆ្ងល់ថា តើការញ៉ាំនៅពេលយប់ពិតជាមិនធ្វើឱ្យអ្នកធាត់មែនទេ? ប៉ុន្តែហេតុអ្វីបានជាទម្ងន់របស់អ្នកញ៉ាំពេលយប់ នៅតែឡើង? មូលហេតុគឺដោយសារយើងញ៉ាំអាហារច្រើនលើសតម្រូវការ ដោយរាងកាយរបស់មនុស្សជាធម្មតាត្រូវការ 2,000 កាឡូរីក្នុងមួយថ្ងៃសម្រាប់ស្ត្រី ហើយបុរសត្រូវការ 2,500 កាឡូរីក្នុងមួយថ្ងៃ ប្រសិនបើយើងញ៉ាំលើសពីអ្វីដែលរាងកាយយើងត្រូវការសារធាតុចិញ្ចឹម វានឹងបំប្លែងទៅជាថាមពលលើស ដែលមកជាមួយការឡើងទម្ងន់។353 Eating Late At Night Stock Photos, Pictures & Royalty-Free Images - iStock

ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំអាហារនៅពេលយប់ ពិតជាមិនធ្វើឱ្យអ្នកធាត់នោះទេ ប៉ុន្តែការបើកទូទឹកកករកអ្វីញ៉ាំនៅពេលយប់ ទើបធ្វើឱ្យយើងធាត់ទោះអាហារណាក៏ដោយ ការស្រាវជ្រាវនៅសហរដ្ឋអាមេរិកពិតជាបានរកឃើញថា អាហារពេលយប់ គឺជាអាហារដែលមនុស្សជាច្រើនចូលចិត្តញ៉ាំឱ្យបានគ្រប់ជ្រុងជ្រោយជាងពេលវេលាផ្សេងទៀត ព្រោះវាអាចបណ្ដាលមកពីភាពតានតឹងដែលបានប្រមូលផ្ដុំពេញមួយថ្ងៃ ភាពឯកានៅពេលយប់ ដែលធ្វើឱ្យយើងមានទំនោរទៅរកចំណីអាហារយកមកបរិភោគ ច្រើនជាងធម្មតាដោយអចេតនា ដែលរឿងទាំងនេះបានធ្វើឱ្យបរិមាណកាឡូរីឈានដល់គោលដៅតាមតម្រូវការ ។

អត្ថបទដោយ៖ សុផានីត