ថៃ៖ អ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយពីតារាប្រុសរូបសង្ហា Mick Tongraya ហើយក៏ទើបតែបញ្ចប់ទំនាក់ទំនងស្នេហាជាមួយតារាស្រីរូបស្រស់ Bow Maylada ​កាលពីពេលកន្លងទៅថ្មីៗនេះ។

សម្រាប់ទំនាក់ទំនងដែលបានប្រេះឆា និងចែកផ្លូវគ្នានោះក៏ព្រោះតែការសុំបែក៥លើករបស់តារាស្រី Bow Maylada ទៅកាន់ Mick ហើយចុងក្រោយអ្នកទាំងពីរក៏បានបែកគ្នា។ ក្នុងនោះរឿងរ៉ាវពួកគេមិនទាន់បានស្ងប់នៅឡើយនោះទេ ព្រោះក្នុងពេលថ្មីៗនេះ Bow Maylada នាងក៏ធ្លាប់បានចេញមកប្រាកាសថា Mick នោះទេជាអ្នកសុំបែកពីនាងចំនួន៥ដង ។ រឿងនេះរហូត បានធ្វើឱ្យ Mickចេញមកប្រតិកម្ម និង ប្រើពាក្យចាក់ដោតមួយចំនួនទៅកាន់ Bow Maylada ថា បើសិនជាបែកគ្នាហើយសូមកុំនិយាយមិនល្អពីអតីតសង្សារ ព្រមទាំងនិយាយច្បាស់ៗថាខ្លួនមិនបានសុំបែកនាងនោះទេ គ្មានអ្នកណាដែលសុំមនុស្សខ្លួនស្រឡាញ់ចែកផ្លូវគ្នានោះទេ។ មិនតែប៉ុណ្ណោះ Mick ក៏បានបញ្ចាក់បន្ថែមថាកត្តាដែលឈានដល់ការចែកផ្លូវគ្នានេះមានជាច្រើនចំណុច តែចំណុចសំខាន់នោះគឺពួកយើងតែងតែឈ្លោះទាស់ទែងគ្នាជាញឹកញាប់ ហើយពួកយើងតែងរកដំណោះស្រាយតែស្ថានការណ៍វានៅតែដដែល៕