ថៃ៖ ប្រិយមិត្តអ្នកគាំទ្របានដឹងរួចមកហើយពីបវរកញ្ញាថៃ Miss Universe ២០២១​គឺ Anchilee Scott Kemmis  នាងមានរូបឆោមស្រស់ស្អាត និងមានទេពកោសល្យដ៏ល្អ ដែលសាកសមទទួលបានគ្រងមកុដលេខមួយ។

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ Anchilee Scott Kemmis នាងបានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបណ្ដាអ្នកគាំទ្រជាច្រើនបានចូលទៅតាមដានIGរបស់នាង ទើបដឹងថាបវរកញាម្នាក់នេះគឺមានគូគ្រងបេះដូងរួចទៅហើយ ដែលមានឈ្មោះថា Semisi Tupou មានវ័យ២២ឆ្នាំ ជាសញ្ជាតិ អូស្ត្រាលី។ ក្រឡែកទៅមើលរូបរាងរបស់គេវិញពិតជាស្រស់សង្ហារខ្លាំងណាស់ ដែលសាកសមជាមួយ និង Anchilee Scott Kemmis ជាបវរកញ្ញាលំដាប់ស្តង់ដារបស់យើងជាខ្លាំង តែអ្វីដែលរិទ្ធតែគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះ Semisi Tupou លោកក៏មានអាជីពជាកីឡាករបាល់ទាត់ប្រចាំឱ្យប្រទេស អូស្ត្រាលីផ្ទាល់តែម្តង។ ក្នុងនោះក៏មានហ្វេនៗជាច្រើនបានចូលទៅខមមិន ពីភាពស្រស់ស្អាតរបស់អ្នកទាំងពី និងសរសើរថាអ្នកទាំងពីរពិតជាគូស្នេហ៍សាកសមនឹងគ្នាឥតខ្ចោះតែម្ដង៕