ថៃ៖ មហាជនប្រាកដជាបានស្គាល់រួចមកហើយពីតារាស្រីរូបស្រស់ Sririta ដែលជាតារាសម្ដែងមានទេពកោសល្យម្នាក់ ហើយនាងក៏មានគ្រួសារ និង ទើបតែសម្រាលបានកូនប្រុសដ៏គួរឱ្យស្រឡាញ់ម្នាក់ឈ្មោះថាKawin។

 ក្នុងពេលកន្លងទៅថ្មីៗនេះ តារាស្រី Sririta នាងបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបនាងផ្ទាល់បានផុសរូបខ្លួននិងកូនប្រុសជាទីស្រឡាញ់ដែលទើបតែមានអាយុ៧ខែចូលទៅក្នុងបណ្ដាញសង្គមIG ។ ក្នុងនោះអ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍គឺកូនប្រុសរបស់នាង បើទោះបីជាទើបតែមានអាយុ៧ខែក៏ពិតមែន តែ Kawin មានទម្រង់មុខមាត់ ភ្នែក ច្រមុះ គួរឱ្យខ្នាញ់ និងទាក់ទាញជាខ្លាំង ដោយឡែក ហ្វេនៗមួយចំនួនយល់ថាកូនប្រុសរបស់ Sririta ពិតជាមានមុខមាត់ដូចម្ដាយបេះបិទ ជាពិសេសគឺទម្រង់ភ្នែកតែម្ដង៕