ថៃ៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយជាមួយនឹងតារាស្រីTeawដែលមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយកំលោះរូបសង្ហារនិងសម្បូរទ្រព្យគឺលោក Pranaip ជាយូរណាស់មកហើយ។

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ តារាស្រីរូបស្រស់Teaw និងគូស្នេហ៍បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានផុសរូបនៅក្នុង IG ពីការធ្វើដំណើរកំសាន្តនៅមាត់សមុទ្រយ៉ាងរ៉ូមែនទិក និងរីករាយ ទិដ្ឋភាពនេះមើលទៅគូស្នេហ៍ទាំងពីរពិតជាផ្អែមល្ហែមនិងមានក្ដីសុខជាខ្លាំង អមជាមួយនឹងអាកាសធាតុបរិសុទ្ធ  និងខ្យល់បក់រំភើយៗ នាមាត់សមុទ្រទៀតនោះ បានធ្វើឱ្យ អ្នកគាំទ្រមិនតិចនាក់នោះទេលួចច្រណែននិងរំភើបជំនួសពួកគេ។ ក្នុងនោះក៏មានហ្វេនៗជាច្រើនមានការសង្ស័យ និង បានចូលទៅខមមិនយ៉ាងព្រោងព្រាតថា ​”ពេលវេលាល្អបែបនេះប្រាកដជាសុំគូស្នេហ៍រៀបការហើយមើលទៅ។”

នៅក្នុងដំណើរកំសាន្តនេះផងដែរយើងក៏មិនទាន់ដឹងច្បាស់ថាគូស្នេហ៍ទាំងពីរមានការសុំគ្នារៀបការពិតប្រកដនោះទេ មានតែរងចាំមើលបន្តទៀត៕