រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី Òប្រជាធនាគារដែលលោកអ្នកជឿទុកចិត្តÓ និងជាធនាគារពាណិជ្ជទីមួយក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានអភិវឌ្ឍ និងបានដាក់ឲ្យប្រើប្រាស់នូវ សេវាទូទាត់តាម KHQR Code ក្រោមកិច្ចផ្តួចផ្តើម និងដឹកនាំរបស់ធនាគារជាតិ នៃកម្ពុជា។

KHQR Code គឺជាស្តង់ដារឃ្យូអរកូតតែមួយ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដាក់ឲ្យអតិថិជនប្រើប្រាស់ ដើម្បីការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា តាមរយៈ អេស៊ីលីដាម៉ូបាល (ACLEDA Mobile) កម្មវិធីបាគង (Bakong App) និងអាចស្កែន KHQR Code របស់ធនាគារផ្សេងៗ បាន។

https://blogger.googleusercontent.com/img/a/AVvXsEjd6RWxfgiJfiiCrDziO8Mhqr5CVBNFYHnfsMHRRDyn6Wrk0i7cuqzleSxLJ88GVE12drfvv8gm6JXxevm1I7xyhsSAn5perAPirPK6xbDhPxOdTWoMLlkkFVB5Taf_egsiXlriUpl0ZqG_VcBzePI6GTgd4n5iJg2Y1VjMSGDwbMV2jhRa-g7sV7f7=s2048លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ដោយសង្កេតឃើញថា នៅតាមបញ្ជរហាងទំនិញ និងអ្នកផ្តល់នូវសេវាកម្មនានាបានដាក់ឃ្យូអរកូត សម្រាប់ទូទាត់របស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុជាច្រើន មានភាពចង្អៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការលំបាកក្នុងការជ្រើសរើសដើម្បីទូទាត់។ លោកបណ្ឌិតបានបន្តទៀតថា ធនាគារអេស៊ីលីដាភីអិលស៊ី រួមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសរុបចំនួន៥៤ បានធ្វើការអភិវឌ្ឍរួមគ្នានូវសេវា “KHQR” ដែលជាប្រព័ន្ធទូទាត់ស្វ័យប្រវត្តិកម្មរួមបញ្ចូលគ្នានូវ ឃ្យូអរកូត សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុដើម្បីធ្វើប្រតិបត្តិការទូទាត់រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលជាសមាជិកសំដៅផ្តល់នូវភាពងាយស្រួល ជូនអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទាន់សម័យមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ ការបង្កើត “KHQR” ក្នុងវិស័យធនាគារនេះ ស្ថិតក្រោមគំនិតផ្តួចផ្តើម និងការគាំទ្រពីធនាគារជាតិ នៃ កម្ពុជា ជាពិសេស លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ នៃ កម្ពុជា និងជាស្ថាបនិក ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង និងប្រើបច្ចេកវិទ្យា Blockchain។

https://blogger.googleusercontent.com/img/a/AVvXsEi90GMLNKSFIRX1uEp3kaw1OAkxZhUQRVJ3ayD_3VGYmogREVcOlRXuhpc4P1uONwOtQLOSkKMo8_XV0VWpvpxUZfT43SqloBIm8-fIeXpLLakq1-tl2GlzMm5J1f-ZX6LU5Jq12mo91rf3elBTQfQ_sCWI5__MsotEvlkoAaFootFExzSnj90BB8P4=s2048លោកជំទាវបណ្ឌិត ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ បានផ្តល់ឱកាសនិងជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដាក់ចេញនូវឧបករណ៍ និងសេវាទូទាត់ប្រកបដោយនវានុវត្តន៍ដល់សាធារណជន ដូចជា ការទូទាត់តាមប្រព័ន្ធអ៊ីនធើណែតតាមទូរស័ព្ទចល័ត និងតាមឃ្យូអរកូតជាដើម។ ទោះជាយ៉ាងនេះក៏ដោយការទូទាត់តាម ឃ្យូអរកូតកន្លងមកនៅពុំទាន់មានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលសម្រាប់អតិថិជននៅឡើយ ព្រោះអតិថិជនមិនអាចធ្វើការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមកបាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ និងដើម្បីអនុវត្តស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវប្រកាសស្តីពីគំរូបរិច្ឆិនភាពបច្ចេកទេសខេអេចឃ្យូអរកូត (KHQR Code) សម្រាប់ទូទាត់សងប្រាក់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។

លោកជំទាវបានបន្ថែមថា ធនាគារជាតិនៃកម្ពុជាសូមអបអរសាទរចំពោះធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការខិតខំប្រឹងប្រែងអភិវឌ្ឍ និងដាក់ឲ្យដំណើរការសេវាទូទាត់តាមខេអេចឃ្យូអរកូតដែលនឹងផ្តល់ភាពងាយស្រួល ដល់អតិថិជនអាចធ្វើ ការទូទាត់ថ្លៃទំនិញ និងសេវាកម្មបានយ៉ាងឆាប់រហ័សតាមកម្មវិធីបាគង (Bakong App) កម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) និងកម្មវិធីម៉ូបាលរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ផ្សេងៗទៅវិញទៅមកបាន។

https://blogger.googleusercontent.com/img/a/AVvXsEi3Jo_giKFjJDXcPc9KWQPF7bUDON0FNK8TlHEAxNkjTzrCMivv4tykVbpq4PpQDf8PGFuAlHh5bWjBJT5qHdUZ8tTvEGJV0cYAqj33KWckpSsmArSfdCNxQY663W0kWrUHgpSUcgm9puQxJ7Yizt9gh3PbIMTDV3Q5t8ZjKHGojutjh996UAx8WPTN=s2048លោកជំទាវបានបញ្ជាក់ថា « ខ្ញុំសង្ឃឹមថាការដាក់ឲ្យដំណើរការសេវាទូទាត់តាម KHQR Code នេះនឹងចូលរួមលើកកម្ពស់នវានុវត្តន៍ប្រព័ន្ធទូទាត់សងប្រាក់ជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រួលប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានកាត់បន្ថយ ចំណាយប្រតិបត្តិការ និងពង្រីកសុវត្ថិភាពប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា » ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈ៖ ធនាគារអេស៊ីលីដាភីអិលស៊ី លោកផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារទូរស័ព្ទ៖០១៥ ៨០០ ៩០៣​ ៕