នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នេះ ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩មួយ ចំនួន ប្រគល់ជូនការិយាល័យអប់រំ ខណ្ឌជ្រោយចង្វារ និងខណ្ឌដូនពេញសម្រាប់ប្រើប្រាស់ និងចែកចាយបន្តដល់ វិទ្យាល័យ និងអនុវិទ្យាល័យ ដែលបានបើក ដំណើរការ ដោយអនុវត្ត នូវវិធានការ SOP ដែលបានដាក់ចេញដោយ ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោក សៅ ខូខេមា ប្រធានការិយាល័យអប់រំយុវជន និងកីឡា ខណ្ឌ ជ្រោយចង្វារ បានមានប្រសាសន៍ថា​ អំណោយ របស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះមានសារៈសំខាន់ណាស់ ស្របពេលដែលរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំជាសេនាធិការ និងសាលារាជធានីភ្នំពេញ បានបើកអោយដំណើរការសាលារៀនឡើងវិញ បន្ទាប់ពីបើកវិទ្យាល័យនិងអនុវិទ្យាល័យទាំងរដ្ឋ និងឯកជន ចាប់តាំងពីថ្ងៃទី ១៥ ខែកញ្ញា កន្លងមកនេះ ហើយកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក៍បានចុះហត្ថលេខា លើសេចក្តីណែនាំ ស្តីពីការបើកគ្រឹះស្ថានសិក្សាទាំងអស់ គ្រប់កម្រឹត រហូតដល់ថ្នាក់ឧត្តមសឹក្សា ចាប់បីថ្ងៃទី ០១ ខែវិច្ឆិការ ឆ្នាំ២០២១នេះតទៅ។

លោក ក៍បានបន្តទៀតថា៖ ដើម្បីចូលរួម បង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក៍ដូចជាអនុវត្តន៍តាមគោលការរបស់ក្រសួងសុខាភិបាល ក៍ដូចជារាជរដ្ឋាភិបាល ៣កុំ ៣ការពារ ក្រុមហ៊ុនផ្តល់សម្ភារៈអនាម័យទាំងនេះ ចំពេលល្អណាស់ដើម្បីប្រគល់ជូនសាលាទាំង២៣ នៅក្នុងខណ្ឌជ្រោយចង្វា យកទៅប្រើប្រាស់ក្នុងគោលបំណងរក្សាអនាម័យស្អាតជានិច្ច ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សាប៊ូលាងចានលីប៉ាយ គឺជាសាប៊ូលាងចាន ដំបូងគេបង្អស់នៅកម្ពុជាដែលអាចលាងបន្លែផ្លែឈើបាន ប្រកបដោយស្តង់ដាសុវត្ថិភាពខ្ពស់ ដែលមានភាពល្បីល្បាញជាង ៦០ប្រទេសទូទាំងពិភពលោក ៕

https://blogger.googleusercontent.com/img/a/AVvXsEidhDv-fUXzXZ79PC3S29dhzNOEj03Nz3A2VLBsS3sNnhsxkLiGaBmGD6FvhtCXmIfZvgOR3ZC_Iqv5tHhE7VKJAlyKJUm49NHwO9jVFGquhW6NRIoXHYHpLLe5zwGPjlBVF_a5h8pxJdn6yRO2dKzgN31By4-3JmgIz-930TSMBjDm4dG0chpeTNeV=s930https://blogger.googleusercontent.com/img/a/AVvXsEinTzRAhdVRvaIpH9-L2KTvmzfZjs6EfVJSXsLwQmAoBG7jPIU-6KDtV9P0zlGrrq1d-AiTJPtAAOFmt2W_5NGuQfkf_yd3iQoEypKc2Bx45N9zr5Wt7tPLoPSQ-JCuI_9I8Z8AW5hruAPzijKQfQsvtY5CX1lpwCJjVrvJFr6-b-AsZRREu9pf6fFq=s1071

https://blogger.googleusercontent.com/img/a/AVvXsEjDWoBjjvutM-UYHcFxhW-7QEraRRdMR47nYmIGKijzzGSLGP7GeFax_RR3Eyc_X_CiILhqov7x9Ubg8BbahCNY1jcNGXI28lZHWhQT56f2gWsJPUYpqgB-tKjgvO-YYN125RDS9pxBs6Sic51tOKLJNG-Fug0LtOEsOCMMn_8-WQ9QRcsB4b0Y-XY8=s940https://blogger.googleusercontent.com/img/a/AVvXsEhZQSTmXB7qmS95GzhVQQ8XSEyUrgOaf1ccR82ooF6RoXpeu_9o112LprMFN2jUDkPqELbuaBfd2kUoWIvB7U4Sgy9eAlbrRSgIebO52QuJ6qIRRTCTmlehu4jHph6H84ToE3ZNPRQenrkkTR5SdgLgztwZ0Yweks-oiMg3HK0ETVTYJgcdAWJ3Nud-=s850

https://blogger.googleusercontent.com/img/a/AVvXsEg6lBCwZl4exEOscPzQLlLVI9p1xlbgQjWiYAWjVfsFXmLpiPj-7BehHZz6Jy26tMr5mOQBX4oBxOuwGzY3sbCl-yUJ0S5ZeedcCI0ijuqPd4wiackiE-NmKlaHMeENCbE56BVGCfbaHF6T1Vp5HtVwnnFBZH2vajYmPmH_1YnavUwX3TBKmviWvT5E=s1280https://blogger.googleusercontent.com/img/a/AVvXsEgwYUUKxPyTv-JihZRI4xll2k2hnKah7CRml-LjqDDDzp80c2cAXfAvk1n-_jRG8964Yw-X3y3DX-d9q9DtAeLrGR-hEU2NdjU53oH55z6VGYp713kp1fkttO0_8M8o7OSkkA9NtNeLrq-iCVfCfhMEmc8f0JC6s_xvP9mxobONGc3-UK2V3NcDhY3f=s1280

https://blogger.googleusercontent.com/img/a/AVvXsEjcnVu7uxWUBg3Iwot7SxUNtBFDt90GxHJW_IXU23FcE1c2bea3WIpk0Uldu9fJZXtSpaepn72zyubrcCZ89TJJDdtIIZx7iGQKp6mX2S0DXoaQMiVUjoA0F15XkyFBP1Tg5w0mt7Ge2JpJlaQEa8M-T4VYqAoEyxhyD3H0Xxuu7m4r832kiXlif-xf=s1280