ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើក​ទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ​២០២១ បាន​រក​ឃើញ​បេក្ខ​ភាព​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ គឺ​ក្រុម​កោះ​កុង​អេហ្វស៊ី និង​ខេត្តត្បូងឃ្មុំ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលា ខណៈ​ខេត្ត​ត្បូង​ឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។May be an image of one or more people, people standing and outdoors
ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ ១-០ នៅ​កីឡដ្ឋាន AEU Sport Park។ ក្នុងជំនួបចាញ់ធ្លាក់នេះ កោះកុង បាន​បើកការនាំមុខគូប្រជែង ១គ្រាប់មុន នៅវគ្គទី១ តាម​រយៈ​ការទាត់​បាល់​ចេញពីជ្រុង ហើយបំប៉ោងសំណាញ់ទីដ៏ល្អ ពីសំណាក់កីឡាករ ហ៊ឹម រ៉ស់សាលី នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទី បន្ទាប់ពីបន្ទាយមានជ័យ ព្យាយាមវាយបកវិញ តែធ្វើពុំបានសម្រេច។May be an image of 6 people, people standing and outdoors
ដោយឡែក ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត ត្រូវបាន​គណៈ​កម្ម​​ការ​ប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេច​លុប​ចោលការ​ប្រកួត​ភ្លាមៗ ដោយផ្ដល់ជ័យជម្នះដល់ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០ លើ​ខេត្ត​បាត់​ដំបង បន្ទាប់ពីរកឃើញកីឡាករខេត្តបាត់ដំបង ៤រូប មាន​វិជ្ជ​មាន​កូវីដ-១៩។ ក្នុងព្រឹត្តិការណ៍នេះ នាំឲ្យខេត្តបាត់ដំបង អស់ឱកាសបន្ដការ​ប្រកួត​ទៀត សូម្បីការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដោយ។May be an image of 2 people, people playing football, people standing and grass
យោងតាមការជូនដំណឹងរបស់ CNCC គឺបានរកឃើញកីឡាករ ២រូប​របស់​ខេត្តបាត់ដំបង ពេលធ្វើតេស្ដមុនការប្រកួតលើកទី១ កាល​ពីថ្ងៃ​ទី១៨ ខែតុលា និងបន្ដរកឃើញកីឡាករ ២រូបបន្ថែមទៀត មានវិជ្ជមាន​កូវីដ-១៩ ក្នុងការធ្វើតេស្ដលើកទី២ មុនការប្រកួត នៅថ្ងៃទី២០ ខែតុលា​នេះ។ ដូច្នេះ យោងតាមបទបញ្ជាការប្រកួត ក៏ដូច​ជាយោង​តាម​ស្មារតី​កិច្ចប្រ​ជុំបន្ទាន់រវាងភាគីពាក់ព័ន្ធ CNCC ក៏​សម្រេច​លុបចោលការប្រកួត​តែម្ដង។May be an image of 4 people, people playing football, people standing and grass
ដោយហេតុនេះ ក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ នឹងត្រូវជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែតុលា ចុងសប្ដាហ៍នេះ ដើម្បីប្រជែងពាន​រង្វាន់​សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត ក្រុម​ទាំងពីរ រួមទាំងខេត្តបន្ទាយមានជ័យ បានទទួលសិទ្ធិចូលរួម​ប្រកួត​ពាន​រង្វាន់​សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ហើយខេត្តបន្ទាយមាន​ជ័យ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត ដោយ​ស្វ័យ​ប្រវត្តិ​ផងដែរ៕
ប្រភព: CAMBODIA SEA GAMES 2023