បរទេស៖ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅតែមានសភាពខ្លាំងក្លា ដោយមានអ្នកឆ្លងថ្មី ជាង១៣០ ០០០នាក់ និង មានករណីស្លាប់ថ្មី ជាង​២ ០០០នាក់។

បើតាមគេហទំព័រ Worldometer  បានចេញផ្សាយ កាលពីវេលាម៉ោង៨ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ១៣២ ៣១៧នាក់ និង មានករណីស្លាប់ថ្មី ២ ២២២នាក់។ នេះជាចំនួនអ្នកឆ្លង និងស្លាប់ថ្មី ដោយជំងឺកូវីដច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ គិតត្រឹមវេលាខាងលើនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង៤៣,៤លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៦៩៩ ៧៤២នាក់ និង មានអ្នកជាសះស្បើយជាង ៣២,៩លាននាក់។

ប្រទេសដែលមានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ច្រើន បន្ទាប់ពីសហរដ្ឋអាមេរិក សម្រាប់ថ្ងៃនេះ រួមមាន ប្រេស៊ីល (ឆ្លងថ្មី ៣៦ ៤៧៣នាក់) អង់គ្លេស (ឆ្លងថ្មី ៣៤ ៤៦០នាក់) ឥណ្ឌា (ឆ្លងថ្មី ៣១ ៩៥៧នាក់) …ជាដើម។ ចំណែកប្រទេសដែលមានអ្នកស្លាប់ថ្មី ដោយកូវីដច្រើន បន្ទាប់អាមេរិក រួមមាន ប្រេស៊ីល (ស្លាប់ថ្មី ៨៣៩នាក់) រុស្ស៊ី (ស្លាប់ថ្មី៨១៧នាក់)  ម៉ិកស៊ិក (ស្លាប់ថ្មី ៨១៥នាក់)…ជាដើម។

ដោយឡែកចិន ជាប្រភពដើម នៃការផ្ទុះជំងឺកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ៤១នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិនមានអ្នកឆ្លងកូវីដ សរុប ៩៥ ៨៥១នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៤៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩០ ២៣១នាក់ ហើយអ្នកជំងឺចំនួន៩៨៤នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕