ខេត្តស្វាយរៀង ៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ស្ដីពី ករណីជនជាតិវៀតណាមបានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាកក្រោយពីតេស្តបានរកឃើញវិជ្ជមានមេរោគកូវីដ១៩ បច្ចុប្បន្នក្រុមការងារ និងអាជ្ញាពាក់ព័ន្ធបានស្រាវជ្រាវរកឃើញបុរសជនជាតិវៀតណាមនេះវិញហើយ។ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្តស្វាយរៀង បានបញ្ជាក់ថា បុរសនេះ មាន ឈ្មោះ Trinh Phat Dat ជនជាតិវៀតណាម អាយុ១៩ឆ្នាំ លេខទូរស័ព្ទ 097 294 8187 ក្រោយពីតេស្តឃើញវិជ្ជមាន បានរត់គេចពីកន្លែងយកវត្ថុវិភាគសំណាក យានដ្ឋានMR.SO នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។ តែយ៉ាងណា ក្រុមការងារបានស្រាវជ្រាវរកឃើញហើយ និងរៀបចំអនុវត្តតាមច្បាប់ដែលបានកំណត់៕