រាជធានីភ្នំពេញ ៖ សម្ដេច ហ៊ុន សែន ឆ្លើយតបទៅកាន់ពលរដ្ឋ ដែលស្នើសុំអន្តរាគមន៍ ដោយសម្ដេចប្រាប់ឱ្យពលរដ្ឋ ដែលមានបញ្ហាជាមួយក្រុមហ៊ុន GoldFX Investment ប្ដឹងទៅតុលាការ បើរកការស្រុះស្រួលគ្នាមិនបាន។May be an image of 2 people and indoorសូមបញ្ជាក់ថា ពលរដ្ឋជាច្រើននាក់ បានបង្ហោះសារចូលទៅកាន់ទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន ដោយរៀបរាប់ពីបញ្ហាខ្លួន ជាមួយក្រុមហ៊ុន GoldFX Investment ។ ពួកគេសុទ្ធតែអះអាងថា ក្រុមហ៊ុន មិនទាន់ផ្ដល់ដំណោះស្រាយសមរម្យសម្រាប់ពួកគេឡើយ។ ពួកគេទាំងនោះ ស្នើឱ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន អន្តរាគមន៍រកយុត្តិធម៌ឱ្យពួកគេ ក្នុងករណីនេះ។ក្រោយឃើញពលរដ្ឋសុំអន្តរាគមន៍ច្រើននេះ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ពួកគេវិញ ពីដំណោះស្រាយនៅតាមផ្លូវតុលាការ ដោយសម្តេច បានឆ្លើយតបសារពលរដ្ឋទាំងនោះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការខ្លួនថា៖«ដោយសារបងប្អូនបានចូលមកនិយាយប្រាប់ខ្ញុំច្រើនដងហើយ ដែលល្មមដល់ពេលខ្ញុំត្រូវឆ្លើយតបដោយខ្លីថា សូមបងប្អូនបន្តសម្រុះសម្រួលគ្នា ព្រោះបងប្អូនស្មគ្រ័ចិត្តរកស៊ីជាមួយគ្នា។ក្នុងករណីរកការស្រុះស្រួលមិនបាន សុំដាក់ពាក្យបណ្តឹងទៅកាន់តុលាការ»។Protesters Demand Money From Elite-Linked Investment Firmសូមបញ្ជាក់ថា សំណុំរឿងពលរដ្ឋប្រមាណ៣ពាន់នាក់។ដែលដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន GoldFX Investment បានអូសបន្លាយជាង ៦ខែហើយ ក្រោយពីក្រុមហ៊ុន ដែលជាឈ្មួញជើងសាឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជានេះ ធ្វើឱ្យបាត់ប្រាក់វិនិយោគរបស់អតិថិជនប្រមាណ៣០លានដុល្លារ។ បន្ទាប់ពីមានបញ្ហានេះ ក្រុមហ៊ុន GoldFX Investment បានសម្របសម្រួលទូទាត់ប្រាក់ឱ្យអតិថិជនវិញ តែ៣០ភាគរយនៃប្រាក់ដើមរបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែអតិថិជន ឬវិនិយោគិន ដែលជាជនរងគ្រោះ នៅរក្សាជំហរក្នុងការទាមទារប្រាក់ដើម១០០ភាគរយមកវិញ ដើម្បីយកមកផ្គត់ផ្គង់ជីវភាព និងទូទាត់សងធនាគារ ៕