រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានព័ត៌មានបែកធ្លាយរូបថតថាព្រះតេជគុណព្រះនាម ជួន កក្កដា មានទំនាក់ទំនងជាមួយស្រ្តីក្នុងរូបថតនោះ ខណៈពេលនេះព្រះតេជគុណបានធ្វើការបកស្រាយបញ្ជាក់ការពិត និងសូមកុំឲ្យមហាជនមានការយល់ច្រឡំ។

នៅលើគណនីហ្វេសប៊ុកផេករបស់ព្រះអង្គផ្ទាល់បានបញ្ជាក់ថា «ខ្ញុំព្រះករុណាអាត្មាភាពធ្លាប់ទទួលបានរូបភាពនេះ​ ប្រហែល៣​ រឺ​ ៤ឆ្នាំមកហេីយ​ ដែលពុទ្ធបរិស័ទផ្ញេីមកអោយមេីល​ ហេីយសួរថារូបថតព្រះអង្គពិតមែនទេ​? រហូតមកដល់ថ្មីៗនេះម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ​ (សោរច្ចៈស្ងប់ស្ងៀម​ខន្តីអត់ធន់)​ យកមកបង្ហោះហេីយសរសេរក្នុងលក្ខណៈថាមក​ ជួន​ កក្កដា​ ហេីយក៏មានមហាជនជាច្រេីនចូលទៅcomments មានបកស្រាយផង​ មានជេរប្រមាថមកលេីអាត្មាភាពចំៗ​ រហូតមានដល់ឆាតមកpageនិងfbផ្ទាល់ខ្លួនខ្ញុំព្រះករុណាអាត្មា​ ហេីយជេរប្រមាថដោយពាក្យអសុរសជាច្រេីន​ ដែលធេី្វអោយខ្ញុំព្រះករុណាអាត្មាភាពទទួលយកមិនបាន​។ ខ្ញុំព្រះករុណាអាត្មាភាពសូមដាក់ជាសំនួរថា​ តេីរូបនេះមេីលទៅជា​ ជួន​ កក្កដា​ ពិតដែររឺទេ? ហេីយជួយវិភាគគ្នាផងថា តេី​ក្មេងស្រីដែលមានសម្លៀកបំពាក់បែបនេះនៅប្រទេសយេីងរឺប្រទេសគេ​?​ ហេតុអ្វីអ្នកបង្ហោះសរសេរក្នុងន័យដាក់​ ជួន​ កក្កដា​ ក្រោយមកដាក់ថានៅកម្ពុជាក្រោមទៅវិញ​ តេីម្ចាស់អាខោននេះមានបំណងអ្វី​? ហេតុអ្វីពេលមានមហាជនshareច្រេីន​ បានជាអ្នកលុបរូបនេះវិញ?»

លើសពីលើនេះព្រះតេជគុណក៏បានបន្ថែមថា «ក្នុងជាតិនេះខ្ញុំព្រះករុណាអាត្មា​ ជួន​ កក្កដា​ គឺនៅតែ​ ជួន​ កក្កដា​ មិនអាចប្រែប្រួលខុសពី​ ជួន​ កក្កដា​ ឡេីយ​ សូមមហាជនពិនិត្យរូបអោយច្បាស់​សិន​ សឹមជេរប្រមាថ​ចុះ​ ។
✳️បញ្ជាក់៖​ បេីអាចសុំជួយរករូបអោយច្បាស់ជាងនេះបន្តិចងាយស្រួល​ មនុស្សមួយចំនួនជេរមិនច្រឡំ។
តេីគួរតែ(Live)ឡាយពន្យល់ដែរទេ​ រឺសរសេរប៉ុណ្ណឹងគ្រប់គ្រាន់ហេីយ?»