រាជធានីភ្នំពេញ ៖ រឿងរ៉ាវប្រេះឆាស្នេហារបស់លោក ដួង ឆាយ និងអតីតភរិយា ហាក់នៅតែបន្តសកម្មភាពឌឺដងឲ្យគ្នាជារឿយៗ ខណៈមហាជនភាគច្រើននៅតែចង់ឲ្យអតីតគូស្វាមីភរិយាមួយគូរនេះសាងស្នេហ៍ជាថ្មី ស្របពេលដែលកូនៗរបស់អ្នកទាំងពីរមានដល់ទៅចំនួន ៣នាក់ទៅហើយ។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗកន្លងទៅនេះ អតីតប្ដីប្រពន្ធអ្នកមានមុខមាត់ក្នុងសង្គមទាំងពីរ បានធ្វើការLive ជាវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុករៀបរាប់ពីភាពអវិជ្ជមានរបស់ភាគីសងខាង រហូតលេចធ្លាយដំណឹងថាលោក ដួង ឆាយ បានប្រើហិង្សាលើអ្នកនាង ដេត ម៉ាលីណា ថែមទៀតផង។

យ៉ាងណាមិញ នាពេលថ្មីៗនេះ លោក ដួង ឆាយ បានចេញសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយបញ្ជាក់ថា រូបលោកពុំខ្លាចសត្វពស់នោះទេ តែលោកបែរជាខ្លាចស្រីដែលមានពិសពុល មានល្បិចកិច្ចកល ខណៈលោកថា រូបលោកបានជួបហើយជាតិនេះ ស្របពេលដែលសារមួយនេះហាក់ជាសារដៀមដាមឲ្យអតីតភរិយារបស់ខ្លួន។

លោក ដួង ឆាយ បានបញ្ជាក់ថា «មិនខ្លាចទេពស់វែក ខ្លាចបំផុតស្រីពិសពុល ល្បិចកិចកុល ជួបហើយជាតិនេះខ្លាចណាស់ ពិសសាហាវណាស់»៕