រាជធានីភ្នំពេញ ៖ គ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេព្រោះ យើងម្នាក់ៗប្រាកដជាមានកំហុសនិងមានបញ្ហានៅក្នុងជីវិតនេះគឺជារឿងធម្មតាទាំងស្រុង។ ដូច្នេះកុំបន្ទោសខ្លួនឯងច្រើនពេកគ្រាន់តែទទួលយកថាមនុស្សគឺសុទ្ធតែធ្លាប់ធ្វើខុសនៅពេលណាមួយដោយចៀសពុំរួចឡើយ។

១. រៀនមិនខ្វល់ ៖ ដើម្បីមានសុភមង្គលស្ត្រីត្រូវរៀនមិនខ្វល់ពីអ្វីដែលអ្នកដទៃគិតហើយវិនិច្ឆ័យអំពីពួកគេ។ អ្នកត្រូវព្យាយាមធ្វើអារម្មណ៍ឲ្យរីករាយជាមួយនឹងសេរីភាពដែលខ្លួនមាន កុំដាក់សម្ពាធឲ្យខ្លួនឯងនោះវាជារឿងដ៏ល្អបំផុត
ប្រសិនបើអ្នកខ្វល់ខ្វាយច្រើនពេកអំពីអ្វីដែលអ្នកដទៃនិយាយនៅក្នុងជីវិតនេះជីវិតនឹងនឿយហត់និងតានតឹងខ្លាំង។ សូមចងចាំថាការវិនិច្ឆ័យរបស់អ្នកដទៃនៅក្នុងជីវិតរបស់អ្នកមិនសំខាន់ដូចអារម្មណ៍របស់អ្នកនោះទេ។

២. កុំខឹងដោយគ្មានហេតុផល ៖ ការខឹងនឹងធ្វើឱ្យជីវិតអ្នកកាន់តែនឿយហត់ទំនាក់ទំនងក៏កាន់តែតានតឹង។ ក្រៅពីនេះស្ត្រីដែលមានកំហឹងនៅក្នុងចិត្តប្រាកដជានឹងលេចចេញនូវស្នាមជ្រួញថែមទៀតដែលធ្វើឱ្យអ្នកកាន់តែចាស់។ ក្នុងជីវិតនេះ មនុស្សស្រីមិនត្រូវព្យាយាមបង្កើតកំហឹង ធ្វើអ្វីព្រោះវាមានតែធ្វើឲ្យជីវិតអ្នកមានភាពក្ដៅក្រហាយជាពិសេសចូររីករាយជាមួយជីវិតគឺជាអ្វីដែលល្អបំផុតសម្រាប់អ្នក។

៣. រៀនអភ័យទោសឱ្យខ្លួនឯង ៖ គ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ។ យើងម្នាក់ៗប្រាកដជាមានកំហុសនិងបញ្ហានៅក្នុងជីវិតនេះគឺជារឿងធម្មតាទាំងស្រុង។ ដូច្នេះកុំបន្ទោសខ្លួនឯងច្រើនពេកគ្រាន់តែទទួលយកថាមនុស្សធ្វើខុសពេលខ្លះ។ រៀនអភ័យទោសឱ្យខ្លួនឯងបន្ថែមទៀត៕ អត្ថបទដោយ ៖ ប៊ុត បឋវី