រាជធានីភ្នំុពេញ ៖ សត្រូវគឺមនុស្សដែលប្រទូស្តជាមួយអ្នកដទៃ ជាអ្នកដែលចូលចិត្តបៀតបៀនគេ ជាអ្នកចងគំនុំជាមួយអ្នកដទៃ ឬបុគ្គលដែលមានបំណងធ្វើអាក្រក់ដល់គ្នានិងគ្នា។ ក៏ប៉ុន្តែ សត្រូវក៏ជាកម្លាំងជម្រុញចិត្តម្យ៉ាងដែលអាចធ្វើឲ្យអ្នកមានភាពរឹងមាំ ក្លាហាន និងមានគំនិតប្រឹងប្រែងចំពោះការងារអ្វីមួយខ្លាំងជាងមុន។ តើហេតុអ្វីបានជាអ្នកគួរតែអរគុណចំពោះសត្រូវ?

សត្រូវគឺជាមនុស្សដែលចូលចិត្តប្រកួតប្រជែងជាមួយអ្នក ដើម្បីក្លាយជាគូប្រជែងរបស់អ្នកនៅកន្លែងណាមួយ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានគំនិតវិជ្ជមាន អ្នកគួរតែយកសត្រូវមកកែប្រែអ្នកពីភាពអវិជ្ជមានប្រែក្លាយជាមនុស្សដែលវិជ្ជមាន ជាមនុស្សដែលមានគំនិតចាស់ទុំជាងមុន មានគំនិតជឿន មានការអភិវឌ្ឍន៍ និងកាន់តែក្លាយជាមនុស្សដែលមានការប្រឹងប្រែងជាងមុននៅក្នុងជីវិត។ ប្រសិនបើក្នុងជីវិតអ្នកមិនមានសត្រូវសូម្បីតែម្នាក់ក្នុងជីវិតវាក៏ជាងរឿងដែលល្អ គ្រាន់តែប្រសិនបើអ្នកមានសត្រូវហើយចូរបំប្លែងសត្រូវនោះឲ្យក្លាយទៅជាកម្លាំងជម្រុញចិត្ត។

នៅពេលដែលអ្នក ជោគជ័យ អ្នកគួរតែអរគុណសត្រូវទាំងនោះដោយភាពស្ងៀមស្ងាត់៕ អត្ថបទ ៖ ប៊ុត បឋវី