កូរ៉េ ៖ យោងតាមផលិតកម្ម YG Entertainment បាននិយាយ កាលពីថ្ងៃច័ន្ទថា៖ បទចម្រៀងដ៏ធំរបស់ក្រុម Blackpink“ How You Like That” ត្រូវបានចាក់ផ្សាយជាង ៥០០ លានដងនៅលើ Spotify ដែលជាលើកទីមួយសម្រាប់ក្រុមចម្រៀង K-pop។ ដោយកំណត់ត្រានេះបានកើតឡើងប្រហែលមួយឆ្នាំនិងបីខែបន្ទាប់ពីក្រុមនេះបានចេញបទចម្រៀងនេះ។

បទចម្រៀងដែលមានប្រជាប្រិយភាពបំផុតរបស់ក្រុមBlackpink នៅលើ Spotify ពីមុនគឺ “Ddu-du Ddu-“ “ How You Like That “ បានផ្ទុះយ៉ាងលឿនហើយឡើងដល់កំពូល។ ក្រុមនេះមានបទចម្រៀងសរុបចំនួន ១៧បទ ដែលត្រូវបានចាក់ផ្សាយជាង ១០០ លានដង។

ចំពោះការចេញអាល់ប៊ុមទោលរបស់ Lisa សមាជិកក្រុម Blackpink កាលពីថ្ងៃទី ១០ ខែកញ្ញា ត្រូវបានគេសង្ស័យថា នឹងធ្វើឱ្យអ្នកគាំទ្រស្រឡាញ់ និងចាក់ចម្រៀងចាស់ៗរបស់ក្រុមនេះឡើងវិញផងដែរ។ដោយឡែកចំពោះអ្នកជាវឆានែលយូធូបរបស់ក្រុមនេះក៏បានកើនឡើងទៅដល់ជាង ៦៦ លាននាក់ផងដែរ៕ អត្ថបទដោយ ៖ សុផានីត