រាជធានីភ្នំពេញ ៖ ក្នុងជីវិតរបស់មនុស្សគ្របស់គ្នាមិនអាចនៅគង់វង្សជាអមត ឬគ្មានថ្ងៃស្លាប់ទៅវិញនោះឡើយ ជាហេតុធ្វើឲ្យមានពាក្យស្លោកមួយចំនួនបានលើកឡើងថា ជីវិតគឺខ្លីណាស់ ចូរធ្វើអ្វីដែលមានប្រយោជន៍….ជាដើម ខណៈមនុស្សមួយចំនួនផ្សេងទៀតហាក់កំពុងតែលង់ខ្លួនក្នុងការចំណាយពេលជាមួយមនុស្សខុសទៅវិញ ដូចជាការចំណាយពេលទៅលើមិត្តភាពខុស ការរាប់អានមនុស្សខុស រៀបការជាមួយមនុស្សខុស។ល។

ពិតណាស់ជីវិតរបស់មនុស្សគឺរស់មិនយូរបានរាប់រយឆ្នាំនោះទេ ដូច្នេះចូរកុំចាយពេលវេលាដ៏តិចតួចរបស់ខ្លួនទៅកាន់មនុស្សខុសធ្វើអ្វី។ មនុស្សខុសនៅទីនេះ សំដៅទៅលើមនុស្សដែលមិនគួរយកធ្វើជាដៃគូអ្វីមួយ ពួកគេអាចបង្ហាញខ្លួននៅពេលដែលគេត្រូវការអ្នកជាចាំបាច់ ក៏ប៉ុន្តែនៅពេលដែលអ្នកត្រូវការពួកគេ ឬចាំបាច់ក្នុងការពឹងពាក់ពួកគេក្នុងវេលាដែលអ្នកមានទុក្ខពួកគេនឹងបាត់ស្រមោល ឬដើរចេញពីអ្នកជាក់ជាមិនខាន៕ អត្ថបទដោយ ៖ ប៊ុត បឋវី