គណៈកម្មការប្រកួតបាល់ទាត់ជាតិ​កម្ពុជា​(CNCC) បាន​ប្រ​កាស​រូប​មន្ដ​ប្រ​កួត​ជុំ​ទី២ នៃ​លីគ​កំ​ពូល​កម្ពុជា ឆ្នាំ២០២១ ជា​ផ្លូវ​ការ​ហើយ ដោយ​នឹង​ប្រើ​រូប​មន្ដ​ប្រ​កួត Top 8 (៨ក្រុម​កំ​ពូល​តា​រាង) និង 5 Bottom (៥ក្រុម​បាត​តា​រាង) បន្ទាប់​ពី​បញ្ច​ប់ការ​ប្រ​កួត​សន្សំ​ពិន្ទុ​ជុំទី១ នា​ពេល​ឆាប់ៗ​ខាង​មុខ។
May be an image of text
ការបញ្ជាក់ខាងលើ បានធ្វើឡើងក្នុងពិធីចាប់ឆ្នោតត្រៀម​ប្រ​កួត​ជុំ​ទី២ នៅ​រសៀល​ថ្ងៃទី៧ ខែ​កញ្ញានេះ ។ ចំ​​ពោះ​ការ​ប្រ​កួត​ជុំទី១ គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៥-កញ្ញា ហើយ​ក្រោយ​បញ្ចប់​ជុំទី១ ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ៨ក្រុម​កំ​ពូល​តារាង នឹង​ទទួល​បាន​កៅ​អី​វិល​ជុំ​រក​ម្ចាស់​ពាន នៅ​ជុំ​ទី២ ខណៈ ៥ក្រុម​បាត​តា​រាង នឹង​ត្រូវ​ប្រ​កួត​ជម្រុះ​រក​ក្រុម​ធ្លាក់​ទៅ​លេង​លីគ​ទី២ នា​ឆ្នាំ​ក្រោយ ។ ការ​ប្រកួត​ជុំទី២ គ្រោង​ចាប់​ផ្ដើម​នា​ថ្ងៃទី១៨ ខែ​កញ្ញា​ខាងមុខ៕
ប្រភព: CAMBODIA SEA GAMES 2023