ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន៨៩នាក់ និងអ្នកជាសះស្បើយ មានចំនួន៥៧នាក់ រីឯអ្នកស្លាប់មានចំនួន២នាក់ ក្នុងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២១។សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥១១នាក់ ។ អ្នកជំងឺចំនួន៤៨៧នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។ បើគិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៦ ៣៣៩នាក់។ អ្នកជាសះស្បើយសរុបចំនួន ៩១ ៦១៨នាក់ និងអ្នកស្លាប់សរុបចំនួន១ ៩៨១នាក់៕