រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ មន្រ្ដីជំនាញរបស់សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ទៅលើសត្វក្ដាន់ ជាលើកដំបូង នៅលើពិភពលោក។

បើតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងទី២៧ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអមេរិក បានរកឃើញករណីឆ្លងកូវីដ-១៩លើកទី១ នៅលើពិភពលោក ឆ្លងទៅលើសត្វក្ដាន់។ ករណីនេះ ធ្វើឲ្យសហរដ្ឋអាមេរិក ដាក់ចូលទៅក្នុងបញ្ជីសត្វ ត្រូវធ្វើតេស្ដរកវិជ្ជមាន សម្រាប់ជំងឺនេះ។

បើតាមសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានរាយការណ៍ ពីករណីឆ្លងជំងឺ SARS-CoV-2 ជាវីរុស ដែលនាំឲ្យកើតជំងឺកូវីដ-១៩ ទៅលើសត្វកាន់ព្រៃមានកន្ទុយពណ៌ស នៅក្នុងរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក។ ប៉ុន្ដែករណីនេះ មិនមានសេចក្ដីរាយការណ៍ អំពីរោគសញ្ញា នៃការឆ្លងវីរុសនោះទេ។

លោក Lyndsay Cole អ្នកនាំពាក្យក្រសួងកសិកម្មសហរដ្ឋអាមេររិក បានសរសេរ តាមអ៊ីមែល (E-mail) បញ្ជូនទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «យើងបានមិនដឹងថា សត្វក្តាន់នេះត្រូវបានប៉ះពាល់យ៉ាងដូចម្តេចនាំឲ្យកើតជំងឺ SARS-CoV-2 នោះទេ។ ប៉ុន្ដែករណីនេះអាចថា សត្វក្ដាន់ទាំងនោះ ឆ្លងតាមតាមរយៈមនុស្ស បរិយាកាស សត្វក្តាន់ផ្សេងទៀត ឬប្រភេទសត្វផ្សេងទៀត» ។

ក្រសួងកសិកម្មសហរដ្ឋអាមេរិក កាលពីពេលកន្លងមក ធ្លាប់រាយការណ៍ពីករណីជំងឺកូវីដ-១៩ មានឆ្លងទៅលើសត្វសុនខ (ឆ្កែ) ឆ្មា ខ្លា ខ្លាទឹកកក ស្វា Gorila និង សត្វផេ ។ រហូតមកដល់ពេលនេះ នៅលើពិភពលោក មានសត្វជាច្រើនប្រភេទ បានឆ្លងជំងឺកូវីដ-១៩ ដោយសារមានទំនាក់ទំនងជិតស្និទនឹងមនុស្ស៕