រាជធានីភ្នំពេញ ៖ ភាគច្រើននៃមនុស្សស្រី គឺត្រូវបានគេដឹងថានាងមានចេះដូងទន់ជ្រាយ ឆាប់សើច ក៏ឆាប់យំ។ មនុស្សស្រីមួយចំនួនក៏ហាក់ឆាប់ជឿនូវរាល់រឿងរ៉ាវទាំងឡាយដែលខ្លួនបានដឹង និងបានឃើញ ខណៈការពិតជាក់ស្តែងដែលកើតឡើងនាពេលក្រោយអាចធ្វើឲ្យនាងខកបំណង ខកចិត្តក៏ថាបាន។

មនុស្សស្រីមួយចំនួនក៏មានលក្ខណៈសម្បត្តិរឹងមាំផ្នែកផ្លូវចិត្ត ពួកគេអាចនឹងធ្លាប់ទទួល ឬជួបបទពិសោធន៍ជីវិតជាហេតុធ្វើឲ្យគេអាចចៀសឆ្ងាយពីបញ្ហាដែលកើតឡើងថ្មីៗ។ ក៏ប៉ុន្តែសម្រាប់មនុស្សស្រីមួយចំនួនផ្សេងទៀត ពួកគេហាក់ឆាប់ជឿលង់ជាមួយនឹងសម្តីរបស់មនុស្សប្រុស ខណៈជាហេតុធ្វើឲ្យពួកគេអាចចាញ់បោក ឬខកចិត្តព្រោះសម្ដីផ្អែមល្ហែមទាំងនោះផងដែរ។

តាមការពិតទៅមនុស្សស្រី មិនគួរឆាប់លង់ជឿនូវអ្វីដែលខ្លួនបានលឺនឹងត្រចៀក ឬបានឃើញនឹងភ្នែកភ្លាមៗពេកនោះទេ ព្រោះជួនកាលគ្រប់យ៉ាងអាចនឹងមិនដូចអ្វីដែលនាងបានឃើញ ឬបានលឺ ជាពិសេសនោះគឺសម្តីបុរសមួយចំនួនដែលអាចផ្អែមល្អែមបានតែដំបូង នាពេលក្រោយមកក៏ប្រែជាល្វីង ជូរចត់ ឬសោះកក្រោះជាដើម៕