រាជធានីភ្នំពេញ ៖ ដើម្បីមានភាពសប្បាយរីករាយនៅក្នុងឆាកជីវិត មនុស្សស្រីគ្រប់រូបត្រូវចាប់ផ្តើមពីចំណុចមួយដែលអ្នកធ្លាប់មិនចាប់អារម្មណ៍លើខ្លួនឯងនាពេលកន្លងមក។

១. ជ្រើសរើសរបៀបរស់នៅសាមញ្ញបំផុត ៖ ជីវិតមួយនេះរីករាយឬមិនសប្បាយចិត្តវាអាស្រ័យទៅលើរបៀបរស់នៅដែលអ្នកជ្រើសរើសដោយខ្លួនឯង។ ប្រសិនបើអ្នកតែងតែរស់នៅរវល់តែជាមួយនឹងអារម្មណ៍លោភលន់មិនចេះចប់ មិនចេះហើយ អ្នកប្រហែលមិនអាចរកឃើញភាពរីករាយបាននោះទេ។

២. ផ្លាស់ប្តូរខ្លួនឯង ៖ ដើម្បីក្លាយជានារីដែលមានភាពរីករាយអ្នកមិនគួរភ្លេចកែប្រែខ្លួនឯងពីឥរិយាបថទំនាក់ទំនងនិងចំណេះដឹង … សូម្បីតែរឿងតូចតាចនៅផ្ទះក៏ដោយ។ កុំទុកពេលវេលាចោលដោយឥតប្រយោជន៍សូមប្រែក្លាយខ្លួនអ្នកទៅជាស្ត្រីម្នាក់ដែលមានភាពរីករាយឆ្លាតវៃនិងមានតម្លៃចំពោះភ្នែកអ្នកដទៃ។

៣. ធ្វើឱ្យខ្លួនអ្នកសប្បាយចិត្ត ៖ នារីដែលរស់នៅដោយមានសេចក្តីសុខភាគច្រើនតែងតែគេចចេញភាពស្រពិចស្រពិលនិងមនោសញ្ចេតនាតែងតែកើតទុក្ខនិងថប់បារម្ភពួកគេនឹងមិនសប្បាយចិត្តឡើយ។ ស្ត្រីគួរតែដឹងពីរបៀបធ្វើឱ្យខ្លួនឯងសប្បាយចិត្តជារៀងរាល់ថ្ងៃ៕