រាជធានីភ្នំពេញ ៖ ជាការពិតណាស់សត្វមានគុណតម្លៃនិងគុណវិបត្តិពីកំណើតដូចមនុស្សដែរដែលសមនឹងទទួលបានការគោរពនិងការទទួលស្គាល់ពីយើងគ្រប់គ្នា។ សត្វអាចបង្រៀនយើងបានច្រើនអំពីការធ្វើឱ្យជីវិតប្រសើរឡើងនិងខិតខំដើម្បីសម្រេចបានច្រើន។ ពួកគេទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់យើងហើយផ្តល់ឱ្យយើងនូវការលើកទឹកចិត្តការជម្រុញកម្លាំងដើម្បីបន្តដំណើរទៅមុខទៀត ខណៈមេមាន់ក៏ជាប្រភេទសត្វដែលអាចផ្តល់មេរៀនដ៏សំខាន់មួយចំនួនចំពោះជីវិតមនុស្សផងដែរ។

១. មុននឹងមេមាន់ក្រាបលើពងរបស់វា វាបានរៀបចំពងទាំងនោះឲ្យបានត្រឹមត្រូវជាមុន ដែលនេះត្រូវបានគេហៅថាជាផែនការផងដែរ។
២. នៅពេលដែលមេមានក្រាបលើពងរបស់វា វាបានកាត់បន្ថយទំងន់ខ្លួនរបស់វា ដែលនេះត្រូវបានគេហៅថា វិន័យ។
៣. មេមាន់លះបង់កម្លាំងច្រើននៅពេលដែលវាក្រាបពង។
៤. មេមាន់អាចក្រាបលើស៊ុតរបស់មេមាន់ផ្សេងបាន និងអាចភ្ញាស់វាបាន ដែលនេះត្រូវបានគេហៅថាជាទឹកចិត្តនៃភាពសម្បូរបែប។
៥. មេមាន់អាចអង្គុយនៅលើស៊ុតរបស់នាងអស់រយៈពេលម្ភៃមួយ (២១) ថ្ងៃដោយអត់ធ្មត់បើទោះបីជាពងខ្លះបានញាស់រួចហើយក៏ដោយ។
៦. មេមាន់ជាអាចដឹងថាពងរបស់ខ្លួនរមៀលចេញពីក្រៅសម្បុក ហើយវានឹងកៀសវាចូលក្នុងសម្បុកវិញ។
៧. មេមាន់នឹងបោះបង់ស៊ុតដែលរលួយ ឬខូចហើយចាប់ផ្តើមថែទាំកូនមាន់ដែលញាស់ទោះបីជាវាមានតែមួយក្បាលក៏ដោយ។
៨. មេមាន់នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះកូនរបស់វាឡើយ នេះជាការបង្ហាញក្ដីស្រឡាញ់ ការព្រួយបារម្ភផងដែរ។
៩. មុននឹងទៅណាមកណាមេមាន់តែងតែសង្កេតមើលកូនរបស់វាជានិច្ច បើបាត់កូនណាមួយវានឹងស្រែកជាមិនខាន។
១០. មេមាន់នឹងមិនបោះបង់កូនតូចៗរបស់ចោលមុនពេលពួកគេធំធាត់នោះឡើយ៕