យើងប្រហែលជាគិតថា មនុស្ស ២ ប្រភេទនោះអាចជាឪពុកម្តាយ ឬ មនុស្សដែលយើងស្រឡាញ់ តែមិនមានន័យបែបនេះទេ មនុស្សដែលធ្វើអោយនាងបំភ្លេចមិនបាននោះ គឺ ជាប្រភេទមនុស្ស ធ្វើអោយនាងឈឹចាប់ និង មនុស្សដែលត្រូវមកឈឺចាប់ដើម្បីនាង។

-ហេតុអ្វី នាងត្រូវមកចង់ចាំមនុស្សដែលឈឺចាប់ ដោយសារនាងក្រោមហេតុផលថា ជាការសោកស្តាយ ឬ វិប្បដិសារី ជាអ្នកស្តីបន្ទោស ធ្វើអោយរូបនាង ចងចាំគ្មានថ្ងៃនឹងបំភ្លេចបាន ។តាមពិតទៅ មិនមែន នាងមានគំនិតចង់ទៅធ្វើបាបចិត្តអ្នកណាអោយមកឈឺចាប់នោះទេ វាជារឿងដែលមិនមាននរណាម្នាក់ហាមឃាត់ បានឡើយ ។ព្រោះតែនាងគេបានលះបង់ និងពុះពារគ្រប់បែបយ៉ាង ការស្រឡាញ់ ចុងក្រោយគេបែរជាទទួលការឈឹចាប់ ដោយសារនាង ដែលធ្វើអោយនាងមិនអាចបំភ្លេចបាន ។អារម្មណ៍នេះ វា ជាសម្ពាធផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលបង្ខំ អោយខ្លួនអែងតានតឹង ទោះជាកំហុសអចេតនា គ្មានអ្នកណាចង់ ដែលនេះហើយជាហេតុផល ដែលនាង មិនអាចបំភ្លេចមនុស្សដែលត្រូវមកឈឹចាប់ដោយសារនាង។

-មនុស្សស្រីគ្មានថ្ងៃ អាចបំភ្លេច មនុស្សធ្វើអោយនាងឈឹចាប់ក្នុងជីវិតបានឡើយ ជាពិសេស គឺមនុស្សមើលងាយមនុស្ស ឬមនុស្សធ្វើអោយនាងឈឺចាប់ ដក់ជាប់ក្នុងចិត្ត គំនិត របស់នាងជានិច្ច គ្មានមនុស្សណាចង់ទៅនឹកនារឿងឈឺចាប់ទាំងនោះមកវិញទេ តែរាល់ពេលបានឃើញសកម្មភាពទាំងនោះលើអ្នកដទៃ ឬនិយាយដល់រឿងនេះ នាងមិនអាចហាមឃាត់ការឈឺចាប់ ទប់ទឹកភ្នែក ទោះបីជានាងបានព្យាយាមបំភ្លេចយ៉ាងណាក្តី វានៅតែដក់ជាប់ក្នុងចិត្តជារៀងរហូត៕