មនុស្សប្រុសជាច្រើនងាយនឹងលង់លើរូបសម្រស់មនុស្សស្រីដែលស្អាតពេលពួកគេបានឃើញជាលើកដំបូង។ ប៉ុន្តែមានមនុស្សប្រុសមិនច្រើនទេ ដែលធ្វើឲ្យមនុស្សស្រីធម្មតាម្នាក់ ក្លាយទៅជាមនុស្សស្រីអស្ចារ្យ ហើយធ្វើឱ្យស្ត្រីជាច្រើនផ្សេងទៀតលួចច្រណែននឹងភ័ព្វវាសនារបស់នាង។

មនុស្សស្រីដែលស្អាត អាចរៀបការជាមួយបុរសមានទ្រព្យម្នាក់ជារឿងដែលគេគិតថានាងមានសំណាងខ្ពស់ តែមនុស្សស្រីដែលមានសំណាងជាងគេគឺនាងមានស្នាមញញឹមរាល់ថ្ងៃបើទោះជាគ្មានគ្រឿងលំអច្រើនក៏ដោយ។ ជាបុរសម្នាក់ បើមិនអាចធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់មានស្នាមញញឹម នោះវាក៏មានន័យថាយើងក្លាយជាចំណែកនៅក្នុងក្ដីឈឺចាប់របស់នាងហើយ។

ជាស្ត្រីក៏ដូចគ្នាដែរ! អ៊ីចឹងហើយជីវិតអាពាហ៍ពិពាហ៍មួយដែលស្ថិតនៅយូរអង្វែងគឺការផ្ដល់ឱ្យគ្នា ទាំងពេលវេលា ទាំងភាពកក់ក្ដៅ និងក្ដីសណ្ដោសប្រណីយ៉ាងច្រើនដល់គ្នា។ ស្នាមញញឹមដំបូងអាចជាមូលហេតុដែលធ្វើឲ្យមនុស្សពីរនាក់ស្គាល់គ្នា តែបើមនុស្សពីរនាក់រស់នៅជាមួយគ្នាដោយគ្មានការផ្ដល់ឱ្យ និងការទទួលបាននូវស្នាមញញឹមទេ ជីវិតគូនោះគឺរស់នៅជាមួយគ្នាព្រោះតែការទ្រាំហើយ!!!

ដោយ៖ AN