រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់បានសាងកំហុស ឬប្រព្រឹត្តិខុសចំពោះអ្វីមួយដោយមិនអាចចៀសផុត ខណៈពេលខ្លះកំហុសលើកទីមួយរបស់ពួកគេធ្វើឲ្យពួកគេគិតថា ប្រហែលជីវិតរបស់ពួកគេពុំអាចនឹងមានលើកទីពីរនោះឡើយ ជាហេតុធ្វើឲ្យគេបាត់បង់ភាពក្លាហានក្នុងការចាប់ផ្តើមអ្វីមួយសារជាថ្មី។

មនុស្សពុំគួរមានការរារែកចិត្ត និងគិតថាខ្លួនពុំអាចធ្វើអ្វីមួយបានសារជាថ្មីក្រោយខ្លួនធ្លាប់សាងកំហុស ព្រោះពាក្យថាជីវិតមនុស្សគឺតែងតែមាននូវឱកាសលើកទីពីរជានិច្ច ហើយឱកាសនោះគឺមានឈ្មោះថ្ងៃស្អែកនេះឯង។ ការសាងកំហុស នៅថ្ងៃនេះវាជាមេរៀនសម្រាប់ឲ្យមនុស្សចេះកែប្រែវាឲ្យបានល្អប្រសើរឡើងវិញនៅថ្ងៃស្អែក ហើយមនុស្សគ្រប់គ្នាសុទ្ធតែមានថ្ងៃស្អែកសម្រាប់ជីវិតជានិច្ច គ្រាន់តែថ្ងៃស្អែកអាចមានន័យទៅបានអាស្រ័យលើបុគ្គលម្នាក់ៗតែប៉ុណ្ណោះ!៕