រាជធានីភ្នំពេញ ៖ ក្នុងខ្សែជីវិតរបស់មនុស្សគ្រប់រូបតែងតែជួបប្រទះនូវរឿងរ៉ាវផ្សេងៗទាំងភាពរីករាយ កើតទុក្ខ ជោគជ័យ ឬបរាជ័យ។ នៅពេលដែលអ្នកជួបប្រទះនូវភាពជោគជ័យណាមួយ ជីវិតអ្នកក៏ហាក់ទទួលការសប្បាយរីករាយ អ្នកហ៊ានប្រឈមមុខជាមួយមនុស្សជុំវិញខ្លួន អ្នកហ៊ាននិយាយដោយមិនព្រួយបារម្ភពីអ្នកនៅក្បែរខ្លួនជាដើម។

យ៉ាងណាមិញនៅពេលដែលអ្នកជួបបញ្ហាបរាជ័យ អ្នកនឹងប្រែក្លាយទឹកមុខ អ្នកនឹងសោកសៅ ឬពិបាកចិត្តជាមួយនឹងរឿងដែលកំពុងតែកើតឡើងក្នុងជីវិតផងដែរ។ ក៏ប៉ុន្តែតាមពិតទៅគ្រប់រឿងរ៉ាវបរាជ័យដែលអ្នកកំពុងតែជួប វានឹងផ្តល់មេរៀនមួយសម្រាប់អ្នកដើម្បីឲ្យអ្នកចេះកែប្រែ និងធ្វើឲ្យខ្លួនអ្នកផ្លាស់ប្តូរបាន ប្រសិនបើអ្នកជាមនុស្សមិនចេះចុះចាញ់។

ការដែលមិនចុះចាញ់ ជាវិធីមួយដែលធ្វើឲ្យអ្នករឹងមាំ ព្រោះវាបានជម្រុញអ្នកឲ្យដើរដល់ទីដែលអ្នកកំណត់។ ការមិនចុះចាញ់​ជាបុព្វហេតុដែលមិនធ្វើឲ្យអ្នកចាញ់៕