១.បោះបង់អ្វីដែលមិនសំខាន់៖ គ្រួសារ មិត្តភក្ត័ សុខភាព និងការងារ សុទ្ធតែពាក់ពន្ធ័និងជិវិត ហើយយើងម្នាក់ៗ ស្វែករកវាយ៉ាងលំបាក នៅក្នុងជិវិត ។ការពិតទៅ ប្រសិនជាអ្នកព្យាយាមការពារ ហួងហែង អ្វីៗទាំងអស់ ក៏មិនប្រាកដអាចទទួលបានក្តីសុខ និងសុភមង្គលទេ ។ដូចនេះអ្នកត្រូវ រៀនទទួលបញ្ហាទាំងនោះ និងលះបង់អ្វីដែលមិនសំខាន់ និងមនុស្សដែលធ្វើអោយអ្នកវេទនាចិត្ត ដើម្បីរកសុភមង្គលពិតសម្រាប់ខ្លួនអែង។ពេលខ្លះ ទារុណកម្ម ការនឿយណាយ ការរឹងរួស ដែលយើងទទួលបានមិនមែនជាកម្មសិទ្ទរបស់យើងទេ ។បើអ្នកគ្រាន់តែដើរតាមស្រមោល របស់អ្នកដទៃ អ្នកមិនអាចសប្បាយរីករាយឡើយ ការបោះបង់អ្វីដែលមិនមែនជាអ្នក ដូចជាការច្រណែន ទុក្ខព្រួយ ពិតប្រាកដ គឺជាអ្វីដែលអ្នកគួរធ្វើវាជារឿងរាល់ថ្ងៃ។

២. ការតវ៉ា៖ ជារៀងរាល់ថ្ងៃ ពួកយើងបានចំណាយពេលវេលា ច្រើនក្នុងការរអ៊ូ ទៅលើអ្វីដែលយើងមិនចូលចិត្ត ។ទោះបីជាយ៉ាងណាក៏ដោយសូម ចង់ចាំថា ការរអ៊ូរទាំ មិនអាចដោះស្រាយបញ្ហាបាននោះទេ វាគ្រាន់តែធ្វើអោយអ្នកនឿយហត់ មូមៅ ហើយពេលខ្លះជះកំហឹងដល់អ្នកដទៃ ទៀតក៏ថាបាន សូមផ្តោតទៅលើគោលដៅធំៗ របស់អ្នក ស្វែងរកចំណង់ចំណូលចិត្ត ពិតប្រាកដ ដើម្បីប្រយុទ្ទ តតាំងនិងវា។

៣. ការប្រៀបធៀប៖ ទម្លាប់ដែលយើងតែងតែប្រៀបធៀប ខ្លួនយើងទៅនិងអ្នកណាម្នាក់ ដែលនៅជុំវិញយើង មិនថាសម្រស់ មិនថាសុភមង្គល អ្នកត្រូវចាំថាជម្រើសក្នុងលោកនេះ គឺ ជា មានតំលៃរបស់វា។ហើយយើងគ្រាន់តែ យល់ថា យើងត្រូវតែព្យាយាម ទៅដល់ទីនោះដោយលំបាកប៉ុណ្ណា ។សូមឈប់ប្រៀបធ្រៀបខ្លួនអែងជាមួយនឹង អ្នកដទៃ បើការតាំងចិត្តអ្នកមិនបានគ្រប់គ្រាន់ កុំព្យាយាមដាក់បន្ទុកទៅលើខ្លួនអែង នាំអោយជិវិតជួបតែរឿង រញ៉េរញៃ៕