ក្រុមញញួរយក្ស West Ham បានបំបាក់ក្រុមកញ្ជ្រោង Leicester City រហូតដល់ ៤-១ នៅក្នុងការប្រកួតសប្តាហ៍ទី២ នៃលីគកំពូលអង់គ្លេស Premier League។West Ham vs Leicester City Full Match Highlights: Premier League

នៅក្នុងការប្រកួតនេះ Pablo Fornals ​បានសុតនាំមុខមុននៅនាទី ២៦ អោយ West Ham មុនពេលដែលខ្សែបម្រើរបស់ Leicester កីឡាករ Ayoze Perez ទទួលបានកាតក្រហមនៅចុងវគ្គទី ១។May be an image of 1 person, playing a sport and outdoorsលុះឈានចូលវគ្គទី ២ West Ham ក៏បានរកគ្រាប់បាល់ទីរបស់ខ្លួន មុនពេល Youri Tielemans សុតតាមពីក្រោយបានមួយគ្រាប់វិញ។ ការប្រកួតអូសបន្លាយរហូតដល់នាទី ៨០ទើប West Ham បន្ថែមបាន២គ្រាប់ទៀត ដោយថ្វីជើងកីឡាករ Michail Antonio ទាំងពីរគ្រាប់។West Ham vs Leicester LIVE: Premier League result, final score and reaction  | The Independent

ឆ្លងកាត់ជ័យជំនះនេះ វាជួយអោយ West Ham ឡើងឈរកំពូលតារាង Premier League ដោយប្រកួត២លើក ឈ្នះទាំងពីរលើកមាន ៦ពិន្ទុពេញ៕