បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃ ដោយកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយការឆ្លងថ្មី នៅសហរដ្ឋអាមេរិក បានថយចុះជាង កាលពីប៉ុន្មានថ្ងៃមុនេះ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៧២ ៣៨៨នាក់ និង មានករណីស្លាប់ថ្មី ៣១៣នាក់។ សហរដ្ឋអាមេរិក ក្លាយជាប្រទេសមានអ្នកឆ្លង និងស្លាប់ដោយជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងកូវីដ-១៩ សរុប ៣៨ ៧២១ ៧៩៧នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៦៤៥ ៧៩១នាក់ និងមានអ្នកជាសះស្បើយ ៣០ ៥៤៧ ៩៦៣នាក់។

ឥណ្ឌូនេស៊ី មានអ្នកស្លាប់ថ្មី ដោយជំងឺកូវីដ-១៩ ចំនួន៨៤២នាក់ និង មានករណីឆ្លងថ្មី ៩ ៦០៤នាក់ ។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងសរុប ៣ ៩៨៩ ០៦០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៧ ២១៤នាក់ និង មានអ្នកជាសះស្បើយ ៣ ៥៧១ ០៨២នាក់។

ចិនជាប្រភពដើមកំណើតកូវីដ-១៩ រកឃើញករណីឆ្លងថ្មី ២១នាក់ តែមិនមានករណីស្លាប់ថ្មីនោះទេ។ ចិន មានអ្នកឆ្លងសរុប ៩៤ ៦៥២នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៨៨ ៣២១នាក់។

ដោយឡែកប្រទេសដែលអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក រួមមាន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម៕