ណៈកម្មាធិការជាតិរៀបចំការប្រកួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោម​កិច្ច​ស​ហ​ការ​ជា​មួយ​ក្រុម​ការ​ងារ​វ៉ាក់​សាំង នៃ​ក្រ​សួង​ការ​ពារ​ជាតិ នៅ​ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ​២០២១ នេះ បាន​បើក​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ប្រភេទ AstraZeneca ដូស​ជំ​រុញ ឬ​ដូស​ទី​៣ ជូន​ថ្នាក់​ដឹ​ក​នាំ មន្ដ្រី​កីឡា គ្រូ​បង្វឹក និង​កី​ឡា​ករ​-​កី​ឡា​កា​រិនី និង​មន្ដ្រី​ពាក់​ព័ន្ធ​សរុប ១,២២៩នាក់ នៅ​ព​ហុ​កី​ឡ​ដ្ឋាន​ជាតិ​ម​រ​តក​តេ​ជោ។May be an image of 1 person, sitting, standing and indoor
មន្ដ្រីសម្របសម្រួលយុទ្ធនាការចាក់វ៉ាក់សាំងខាងលើ បាន​បញ្ជាក់​ថា យុទ្ធ​​នា​ការ​ចាក់​ដូស​ជំរុញ ឬដូសទី៣នេះ ធ្វើ​ឡើង​ក្រោយ​មាន​ការ​ស្នើ​សុំ​របស់លេខាធិការដ្ឋាន CAMSOC និង​ទទួល​បានការ​អនុញ្ញាត​ពីសម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និ​ងជាប្រធាន CAMSOC ដើម្បីជំរុញ និងបង្កើនភាពស៊ាំដល់គ្រូបង្វឹក និង​កីឡាករ-កីឡាការិនី ក្នុង​ការត្រៀម​ធ្វើការ​ប្រមូល​ផ្ដុំហ្វឹក​ហាត់ទាំង​ក្នុងស្រុក និងក្រៅស្រុក ពិសេស​ត្រៀម​ចេញ​ទៅ​ហាត់រយៈ​ពេលវែងនៅចិន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម។May be an image of one or more people and people standing
តាមរយៈការទទួលបានវ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ខាងលើ ថ្នាក់​ដឹកនាំ មន្ដ្រីកីឡា និងគ្រូបង្វឹក ពិសេសកីឡាករ-កីឡាការិនី បាន​សម្ដែង​សេចក្ដី​ត្រេកអរ និងរីករាយជាខ្លាំង ដែលទទួលបាននូវអាវុធថ្មី ដើម្បី​ប្រ​យុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ទន្ទឹមជាមួយគ្នានេះ កីឡាករ-កីឡាការិនី បាន​សម្ដែង​ការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC និងក្រសួងការពារជាតិ ដែលបានជួយសម្រួលចាក់វ៉ាក់សាំងដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡការិនី។May be an image of 3 people, people standing, people sitting and indoor
កីឡាករបាល់ទាត់ កែវ សុខផេង បាននិយាយថា «សម្រាប់ការ​ទទួល​បាន​វ៉ាក់​សាំងដូសទី៣នេះ គឺខ្ញុំបាទសូមអរគុណដល់រាជរដ្ឋាភិបាល ពិសេស​សម្ដេច​នាយករដ្ឋមន្ដ្រី ដែល​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រ​ជា​ជន​កម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋគ្រប់គ្នា ពិសេស​ការ​ទទួល​បានដូសទី៣ គឺជាដូសជំរុញដ៏សំខាន់ សម្រាប់​ពួក​ខ្ញុំ​ជា​កីឡាករ ក្នុងការប្រមូលផ្ដុំហ្វឹកហាត់ក្នុងស្រុក ឬចេញទៅប្រកួតក្រៅស្រុក ដើម្បីបង្ការជំងឺកូវីដ-១៩ និយាយរួមគឺផ្ដល់ភាពកក់ក្ដៅដល់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង»។May be an image of one or more people and people standing
តាមគោលការណ៍ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិនេះ គឺបែងចែកជា២លើក ដោយលើកទី១-ចាក់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុប ១,២២៩នាក់ និងលើកទី២ គ្រោងចាក់ក្នុងពេលឆាប់ៗខាងមុខ ដោយតាមការគ្រោងទុកយ៉ាងយូរត្រឹមថ្ងៃទី០៩ ខែកញ្ញា ហើយការចាស់ដូសទី៣ លើកទី២ នេះមានចំនួនប្រមាណជាង ៥០០នាក់។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មាធិការជាតិ CAMSOC៕May be an image of 4 people, people standing and indoor
ប្រភព: CAMBODIA SEA GAMES 2023