ក្រុមអធិរាជស Real Madrid ក្តោបបានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ ក្រោយពីបានត្រឹមស្មើគ្នា ៣-៣ ក្នុងការប្រកួតសប្តាហ៍ទី ២ នៃក្របខណ្ឌ La liga។May be an image of 3 people and people standing

នៅក្នុងការប្រកួតនេះ Bale បានសុតនាំមុខមុននៅនាទី ៥ មុនពេលដែលក្រុមម្ចាស់ផ្ទះ Levante រកបានពីរគ្រាប់នាំមុខវិញនៅវគ្គទី១។ May be an image of 2 peopleលុះឈានដល់វគ្គទី ២ Vinicius Junior​ ធ្វើបានគ្រាប់តាមស្មើមកវិញនៅនាទី ៧៩ ក្រោយមករំលងបាន ៦នាទី ក្រុមម្ចាស់ផ្ទះក៏ធ្វើបានគ្រាប់នាំមុខសារជាថ្មីម្តងទៀត។  ការនាំមុខនេះ មិនបានយូរប៉ុន្មាន Vinicius ដដែលបានសុតគ្រាប់តាមស្មើមកវិញអោយក្រុម Real Madrid។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ៣-៣។May be an image of 2 people, people playing football and grass

លទ្ធផលស្មើគ្នា ៣-៣ នេះបានជួយអោយ Real Madrid ឈរនៅលេខ ២ មាន៤ពិន្ទុ ដោយតាមពីក្រោយក្រុមលេខ ១ AT Madrid មាន ៦ពិន្ទុ៕