បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាព នៃការឆ្លងកូវីដ-១៩ នៅលើទឹកដីសហរដ្ឋអាមេរិក មានការថយចុះខ្លាំង ជាងប៉ុន្មានថ្ងៃមុន ខណៈឥណ្ឌូនេស៊ី នៅតែមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

គេហទំព័រ Worldometer បានចេញផ្សាយ នៅព្រឹក ថ្ងៃទី២៣ ខែសីហា ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងកូវី-១៩ថ្មី ៣០ ៨១០នាក់ និង មានករណីស្លាប់ថ្មី ១៩៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ៣៨,៥លាននាក់ ហើយក្នុងនោះស្លាប់ ៦៤៥ ០៥៨នាក់ និង មានអ្នកជាសះស្បើយ ជាង ៣០,៤លាននាក់។

ឥណ្ឌូនេស៊ី មានករណីស្លាប់ដោយកូវីដថ្មី ១ ០៣០នាក់ និង មានអ្នកឆ្លងថ្មី ១២ ៤០៨នាក់។ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩សរុប ជាង៣,៩លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១២៦ ៣៧២នាក់ និង មានអ្នកជាសះស្បើយ ជាង ៣,៥លាននាក់។ បច្ចុប្បន្ន ឥណ្ឌូនេស៊ី ក្លាយជាប្រទេសមានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក។

ដោយឡែកប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន កូឡុំប៊ី អេស្ប៉ាញ អ៊ីរ៉ង់ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម៕