មិនមានអ្វីពិបាកនោះទេ ទោះជាត្រូវរស់នៅជាមួយមនុស្សគួរអោយស្អប់កំរិតណាក៏ដោយ បើអ្នកមិនអើពើ ឬ យកចិត្តទុកដាក់ទៅលើអ្នកដទៃក៏ គ្មានអ្នកណាអាចធ្វើអោយអ្នកឈឺចាប់ដែរ។ជិវិតយើងរាល់ថ្ងៃត្រូវតែជួបមនុស្សម្នា ជៀសមិនផុតទេ ហើយបើយើងមិនចូលចិត្តជួបមុខគេ ។

រាល់សកម្មភាព របស់អ្នកអាចធ្វើអោយមនុស្សទាំងអស់នោះអន់ចិត្ត ខឹង គុំគួន ដែលសុទ្ធតែជាអារម្មណ៍អវិជ្ជមាននៃគំនិត ហើយពេលខ្លះទង្វើរបស់គេ យើងឃើញជារៀងរាល់ថ្ងៃ ច្រើនពេក វាពិបាកក្នុងការទ្រាំ។ស្អប់គេ មិនចូលចិត្តគេ យ៉ាងណាក៏ដោយ ត្រូវរក្សាចិត្តស្ងប់ កាន់តែស្អប់ កាន់តែមើល ទោះបីគេជាមនុស្សមិនស្ថិតក្នុងកែវភ្នែករបស់អ្នក តែអ្នកក៏អាចជាមនុស្សមិននៅក្នុងកែវភ្នែករបស់អ្នកណាម្នាក់ដូចគ្នាដែរ ។ អឹចឹងហើយ កុំខ្ខល់ខ្វាយយកចិត្តទុកដាក់ខ្លាំងលើអ្នកដទៃពេក ព្រោះគេក៏មិនមានពេលខ្វល់ពីយើងដែរ ៕

ដោយ៖ AN