រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗសុទ្ធតែមានរឿងរ៉ាវជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ហេតុនេះអ្នកមិនគួរប្រញាប់ធ្វើការវិនិច្ឆ័យនរណាម្នាក់លឿនពេកនោះទេ ជាពិសេសខ្លួនអ្នកផ្ទាល់ក៏មិនត្រូវការឲ្យនរណាម្នាក់មកព្យាយាមជីកកកាយរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដូចគ្នា។

រឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកដទៃ ជារឿងសម្ងាត់សម្រាប់ជីវិតរបស់ពួកគេ នៅពេលដែលអ្នកនិយាយអាក្រក់ពីពួកគេប្រាប់ទៅនរណាម្នាក់វាជាការបង្ហាញពីភាពអសីលធម៌របស់ខ្លួនតែប៉ុណ្ណោះ ព្រោះរឿងមួយចំនួនអ្នកពុំបានទៅរស់នៅ ឬស្ថិតក្នុងស្ថានភាពជីវិតរបស់ពួកគេឡើយ។

ការនិយាយអាក្រក់ពីអ្នកដទៃជាសញ្ញាធ្វើឲ្យមនុស្សផ្សេងទៀតគិតថាខ្លួនអ្នកគឺជាមនុស្សមិនល្អ ព្រោះមនុស្សនឹងរៀរចាកការប្រព្រឹត្តិខុសក្នុងពាក្យសម្តីនេះជាក់ជាមិនខាន។ ក្នុងនាមជាមនុស្សត្រូវចេះគ្រប់គ្រងពាក្យរបស់អ្នក។ សូមកុំឱ្យប្រធានបទនៃការសន្ទនាប្រែទៅជាអាក្រក់។ ការនិយាយអាក្រក់ពីអ្នកដ៏ទៃធ្វើឲ្យអ្នកបាត់បង់ឱកាសក្នុងការស្រលាញ់ពីអ្នកជុំវិញខ្លួនផងដែរ៕