ក្រោយពីមានបញ្ហាប្រជាកសិករ ដែលជាម្ចាស់ចម្ការមៀន ឬត្រង៉ែន កំពុងជួបបញ្ហារកទីផ្សារមិនបានក្នុងអំឡុងពេលកូវីដ ១៩ នេះ ក្លឹបបឹងកេតបានបានចូលរួមចំណែករកទីផ្សារអោយកសិករផងដែរ។May be an image of 1 person and food

ក្លឹប​បឹងកេត​ក៏​បាន​ប្រកាស​សម្រួល​រក​ទីផ្សារ​ តាម​រយៈវិធីខ្លីៗខាងក្រោម:

  • ទី១: រាល់ការទិញឯកសណ្ឋានឬសំភារៈរបស់ក្លិប ចាប់ពី២០ដុល្លារឡើងទៅនឹងទទួលបានការថែមជូនមៀនប៉ៃលិន (តាង៉ែន) ចំនួន២គីឡូក្រាមភ្លាមៗ។
  • ទី២: លោកអ្នកក៏អាចធ្វើការទិញមៀនប៉ៃលិន (តាង៉ែន) ដែលមានដាក់លក់នៅ Boeungket Store ផងដែរ។

ប្រភព: បឹងកេត