រាជធានីភ្នំពេញ ៖ រឿងរ៉ាវមួយចំនួនមនុស្សអាចនិយាយទៅបានធ្វើឲ្យជីវិតរបស់ពួកគេមានសេចក្ដីសុខ ខណៈរឿងរ៉ាវមួយចំនួនទៀតកាលដែលបួកគេនិយាយទៅអាចធ្វើឲ្យខ្លួនរបស់ពួកគេវិនាស ឬទទួលរងគ្រោះបានដោយនឹកស្មានមិនដល់។

ប្រសិនបើអ្នកចង់មានសេចក្ដីសុខ ចូរកុំនិយាយអាក្រក់ពីអ្នកដទៃនៅពីក្រោយខ្នងរបស់ពួកគេ ព្រោះគ្រប់គ្នាសុទ្ធតែមានរឿងរ៉ាវផ្ទាល់ខ្លួនហេតុនេះប្រសិនបើអ្នកមិនដឹង អ្នកកុំបាច់ព្យាយាមវិនិច្ឆ័យ ឬនិយាយដើមពួកគេឡើយ ជាពិសេសការនិយាយអាក្រក់ពីអ្នកដទៃវាធ្វើឲ្យពួកគេមានអារម្មណ៍ថាឈឺចាប់។ ការដែលអ្នកកាន់តែព្យាយាមនិយាយអាក្រក់ ឬនិយាយដើមអ្នកដទៃ វាប្រៀបបាននឹងធ្វើឲ្យអ្នកផ្សេងទៀតគិតថាអ្នកមិនមែនជាមនុស្សល្អដូចគ្នា ព្រោះមនុស្សល្អគេមិនធ្វើរបៀបនេះនោះឡើយ។ ក្នុងនាមជាមនុស្សម្នាក់អ្នកត្រូវដឹងពីរបៀបគ្រប់គ្រងពាក្យសម្តីរបស់ខ្លួន។ សូមកុំឱ្យប្រធានបទនៃការសន្ទនាប្រែទៅជាអាក្រក់។ ការនិយាយអាក្រក់ពីអ្នកដ៏ទៃក៏បាត់បង់ឱកាសក្នុងការស្រលាញ់ដែរសូមកុំទុកឱ្យខ្លួនឯងមានវិធីនិយាយដែលធ្វើឱ្យកម្មរបស់អ្នកកើនឡើង។

មួយវិញទៀតប្រសិនបើអ្នកមិនចង់ឲ្យខ្លួនមានបញ្ហា សូមកុំនិយាយពាក្យពេចន៍ ឬរឿងរ៉ាវរាយមាយឥតប្រយោជន៍ ព្រោះវាធ្វើឲ្យខ្លួនហាក់អស់តម្លៃព្រោះពាក្យរាយមាយទាំងនោះផងដែរ ហេតុនេះអ្នកគួរបញ្ឈប់ ឬបោះបង់ពាក្យសម្តីទ្រគោះបោះបោក ពាក្យសម្តីឥតបានការជាដើម ដើម្បីធ្វើខ្លួនមានតម្លៃក្នុងក្រសែភ្នែកអ្នកដទៃ៕